Recent Posts

Seo Services

សម្តេច ស ខេង គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ប៉េង ប៉ាត់ ស្វាមីលោកជំទាវ ម៉ែន សំអន

12799157_217551645265618_2219247870826208851_n

ភ្នំពេញ ៖ កាលព្រឹកថ្ងៃទី៣ ខែមិនា ឆ្នាំ២០១៦នេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានដឹកនាំគណ:ប្រតិភូជាន់ខ្ពស់ក្រសួងមហាផ្ទៃជាច្រើន អញ្ជើញទៅដាក់កម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉េង ប៉ាត់ ជាសមាជិកព្រឹទ្ធសភា និងជាសមាជិកកម្មាធិការ មហាផ្ទៃ ការពារជាតិ ទំនាក់ទំនងរដ្ឋសភា ព្រឺទ្ធសភា អធិការកិច្ច និងមុខងារសាធារណ: ដែលត្រូវជាស្វាមីរបស់លោកជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ឋសភា និងអធិការកិច្ច នៅភូមិគ្រឹះនៃសព នាសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
គណ:ប្រតិភូជាន់ខ្ពស់ក្រសួងមហាផ្ទៃ រួមមាន: ឯកឧត្តម ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត ។


12799060_1560461174268321_8643814119721684546_n


12801449_217551701932279_4614040026325114379_n


12800303_217551588598957_3480987624586870493_n


12814402_217551508598965_4497449045444784566_n


សម្តេច ស ខេង គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ប៉េង ប៉ាត់ ស្វាមីលោកជំទាវ ម៉ែន សំអន សម្តេច ស ខេង គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ប៉េង ប៉ាត់ ស្វាមីលោកជំទាវ ម៉ែន សំអន Reviewed by Unknown on 12:29:00 AM Rating: 5

No comments:

Powered by Blogger.