Wednesday, March 9, 2016

ទិវាជាតិទីក្រុងស្អាត ក្រុងព្រៃវែង

12806029_583372595151507_8241862564180755254_n

ព្រៃវែង៖ នាព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៦នេះ រដ្ឋបាលក្រុងព្រៃវែង ខេត្តព្រៃវែង បានប្រារព្ធ ទិវាជាតិទីក្រុងស្អាត លើកទី៤  ក្រោមប្រធានបទ "ជោគជ័យទីក្រុងស្អាត ជោគជ័យទេសចរណ៍" ដែលមានមន្ត្រីរាជការជុំវិញខេត្ត និងក្រុង កងកម្លាំងទាំងបីប្រភេទ យុវជនកាយរិទ្ធ យុវជនកាកបាទក្រហម សហភាពសហព័ន្ធយុវជនកម្ពុជា ក្រុងព្រៃវែង សិស្សានុសិស្ស សរុបចំនួន ២០១៦នាក់ ស្ថិតក្រោមអធិបតីភាព លោក អ៊ុំ វណ្ណា អភិបាលរងនៃគណ:អភិបាលខេត្តព្រៃវែង  ជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ជា សុមេធី អភិបាលនៃគណ:អភិបាលខេត្តព្រៃវែង ។
លោក លាត ភិរុណ អភិបាល នៃគណ:អភិបាលក្រុងព្រៃវែង បានថ្លែងថា ទិវាជាតិទីក្រុងស្អាតនេះ បានប្រារព្វធ្វើឡើងជារៀងរាល់ឆ្នាំ ក្នុងគោលបំណងបង្ហាញ និងផ្សព្វផ្សាយអោយប្រជាពលរដ្ឋទូទៅ ក៏ដូចជា តាមបណ្តាអង្គភាព ស្ថាប័ននានា បានយល់ដឹងអំពីអត្ថប្រយោជន៍ នៃបរិស្ថាន សម្រាប់សុខភាពរស់នៅប្រចាំថ្ងៃ និងអោយពួកគាត់ចូលរួមថែរក្សាអនាម័យ ដោយចូលរួមសំអាតបរិស្ថានតាមលំនៅដ្ឋានរៀងៗខ្លួន និងតាមស្ថាប័ន អង្គភាពនានា អោយបានស្អាតជារៀងរាល់ថ្ងៃ ៕

12802994_583372555151511_7178961569274821298_n

10441168_583372515151515_2687750460089965012_n

12806052_583372925151474_1168152225465821533_n

12798964_583372635151503_5922194041211623632_n

12821552_583372748484825_4068284870167299311_n

12814638_583372728484827_5679913160009141428_n

0 comments:

Post a Comment