Thursday, March 10, 2016

៣៤១១គ្រួសារទៀតខេត្តឧត្តរមានជ័យ ទទួលបានអំណោយសម្តេច ប៊ុន រ៉ានី ហ៊ុន សែន

12799097_1857307214495814_89676300179083227_n

ភ្នំពេញ៖ បន្ទាប់ពីជួបសំណេះសំណាល និងផ្តល់អំណោយជូនបងប្អូនប្រជាពលរដ្ឋក្រីក្រ ចាស់ជរា ក្មេងកំព្រា ជនពិការ អ្នកផ្ទុកមេរោគអេដស៍ ២២៥៥គ្រួសារ នៅស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៦រួចមក នៅព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៦ នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានបន្តអញ្ជើញជាអធិបតីក្នុងពិធី សំណេះសំណាល សួរសុខទុក្ខ និងផ្តល់អំណោយមនុស្សធម៌ របស់កាកបាទក្រហមកម្ពុជា ជូនដល់អ្នកផ្ទុកមេរោគអេដស៍ ចាស់គ្មានទីពឹង កុមារកំព្រា និងជនពិការ ចំនួន ៣៤១១គ្រួសារ ផ្សេងទៀត ដែលមានទីតាំងនៅតារាងបាល់ទាត់ ខេត្តឧត្តរមានជ័យ ។

បងប្អូនទាំង ៣៤១១គ្រួសារ អញ្ជើញមកពី ក្រុងសំរោង ស្រុកចុងកាល់ និងស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ដែលក្នុង១គ្រួសារៗទទួលបាន៖ អង្ករ ៣០គីឡូក្រាម មី ១កេស ត្រីខ ១០កំប៉ុង មុង១ ភួយ១ សារុង១ ក្រម៉ា១ ទឹកសុទ្ធ ១ដប នំបុ័ង ១ដើម និងថវិកា ១មុឺនរៀល ។ រីឯជនពិការ ៨នាក់ទទួលបានរទេះជនពិការម្នាក់មួយ។ ដោយឡែក ក្រណាត់ស ១ដុំ និងថវិកា ១មុឺនរៀលទៀតជាអំណោយផ្ទាល់របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ៕

12799123_1857306801162522_602695424192441672_n

12801111_1857306914495844_4598097152741610920_n

12801136_1857307514495784_6440464471925650389_n

12803001_1857307087829160_7873434373334898954_n

12809662_1857307344495801_7528629773536033218_n

12814569_1857306834495852_5247552904753735214_n

12814500_1857306604495875_1492602527625845759_n12794321_1857306524495883_5771728512863993129_n

12814189_1857306507829218_540988084211758238_n

12802824_1857307417829127_43559488455700778_n

0 comments:

Post a Comment