Saturday, March 19, 2016

ឯកឧត្តម ជួន សុវណ្ណ អញ្ជើញសម្ពោធសមិទ្ធិផលវត្តស្នាយសរ ស្រុកពារាំង ខេត្តព្រៃវែង

1930581_1782318362001022_2582842470586202308_n


ព្រៃវែង៖ ឯកឧត្តម ជួន សុវណ្ណ អគ្គស្នងការរង នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ និងជាស្នងការរាជធានីភ្នំពេញ  ព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៦ នេះ បានអញ្ជើញជា អធិបតី ក្នុងពិធី សម្ពោធឆ្លងសមិទ្ធិផលនានា នៅក្នុងវត្តស្នាយសរ ស្ថិតនៅក្នុងឃុំរាប ស្រុកពារាំង ខេត្តព្រៃវែង ។ ក្នុងឱកាសលោក ហ៊ី ធួក អភិបាលនៃ គណ:អភិបាលស្រុកពារាំង បានជំរាបជូន ឯកឧត្តមគណ:អធិបតី ឯកឧត្តម លោកជំទាវ អមដំណើរ និងអង្គពិធីទាំងមូលផងដែរ អំពីការរីកចំរើនស្ទើរគ្រប់វិស័យ នៅក្នុងស្រុកពារាំង ក្នុងនោះវិស័យព្រះសាសនា ក៏មានការរីកចំរើនគួរអោយកត់សំគាល់ ដោយសារតែពុទ្ធបរិស័ទ ដែលជាអ្នកកាន់នូវព្រះពុទ្ធសាសនា បាននាំគ្នាគោរពប្រណិបត្តិ និងចូលរួមកសាងវត្តអារាម យ៉ាងល្អប្រសើរបំផុត ។ ក្នុងពិធី សម្ពោធឆ្លងនេះដែរ ក៏មានការចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំស្រុក ឃុំ ព្រះសង្ឃ លោកយាយ លោកតា ប្រជាពលរដ្ឋ និងសិស្សានុសិស្ស ជាច្រើននាក់ផងដែរ៕


10348295_1782318078667717_4389182460751753337_n


941330_1782318132001045_6192502612231084197_n


10399916_1782318245334367_1138229882087685853_n


1379678_1782318015334390_6274683481949194482_n


10600441_1782317942001064_5699385585801918040_n


10649842_1782318305334361_6242947522047474736_n


1930581_1782318362001022_2582842470586202308_n

0 comments:

Post a Comment