Tuesday, March 22, 2016

រដ្ឋបាលសាលារាជធានីភ្នំពេញ បង្ហាញប្លង់ស្ពានអាកាសថ្មើរជើង និងសួនច្បារមុខវត្តបទុមវត្តី

9613_545453658968724_5121553856870779800_n

News New : សាលារាជធានីភ្នំពេញ ព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៦ នេះ បានបង្ហោះរូបភាព ដែលបង្ហាញពីគម្រោងប្លង់ ស្ថាបនាពង្រីកកំណាត់ផ្លូវជាតិលេខ៤ ប្រវែង ១៧៥០ម៉ែត្រ ចាប់ពីរង្វង់មូលចោមចៅដល់ផ្លូវកប់ស្រូវ និងសាងសង់ស្ពានអាកាសថ្មេីរជេីងនៅមុខវិទ្យាល័យហ៊ុន សែន ជម្ពូវ័ន្ត តាមប្រព័ន្ធផ្សព្វផ្សាយសង្គម (Facebook) របស់ខ្លួន។ តាមរយ:រូបភាព​នៃគំរោងប្លង់នេះ យើងសង្ឃឹមថា ពេលបន្តិចទៀតខាងមុខនេះ ព្រះរាជាណាចក្រកម្ពុជា នឹងកើនឡើងនូវចំនួនផ្លូវថ្នល់ និងស្ពានអាកាស ដែលមានលក្ខណ:ល្អប្រណិត ពិសេសគឺទីក្រុងភ្នំពេញ នឹងមានសោភ័ណភាពល្អ និងចូលរួមកាត់បន្ថយបញ្ហាការកកស្ទះចរាចរណ៍ ព្រមទាំងការរង គ្រោះថ្នាក់ចរាចរណ៍ផងដែរ​។ ជាងនេះទៅទៀត សាលារាជធានីភ្នំពេញ ក៏បានបង្ហាញពី ប្លង់គំរោង កែលំអ សួនច្បារមុខវត្តបទុមវត្តី ដែលមានរូបរាងថ្មីស្រឡាង ដ៏ ស្រស់ប្រណិត ដែលបានបង្កើនសោភ័ណភាពកាន់តែស្រស់បំព្រងថែមទៀត។

សំរាប់គម្រោងនៃការអភិវឌ្ឍក្រុង របស់សាលារាជធានីភ្នំពេញនេះ ត្រូវបានមតិសាធារណជន មានការគាំទ្រ និងអបអរសាទរជាខ្លាំង ព្រមទាំងមានមោទនភាព ចំពោះការរីកចំរើនឥតឈប់ឈរនេះ៕

អត្ថបទ៖ លោក សារ៉ន

1012569_545453645635392_2905452057643604041_n

12068680_545457798968310_2972744251377420975_o

 

0 comments:

Post a Comment