Wednesday, March 16, 2016

ឧកញ៉ា ទៀ វិចិត្រ ផ្តល់អំណោយដល់យុវជនបន្សាបគ្រឿងញៀន ខេត្តព្រះសីហនុ

1929778_846621742130739_2636911543746271791_n
ព្រះសីហនុៈ អំណោយគ្រឿងឧបភោគ បរិភោគ រួមជាមួយថវិកាមួយចំនួន ត្រូវបាន ក្រុមគ្រួសារមនុស្សធម៏០៣ ដឹកនាំដោយលោកឧកញ៉ា ទៀ វិចិត្រ បាននាំយកទៅប្រគល់ជូន យុវជនបន្សាបគ្រឿងញៀន នៅក្នុងមណ្ឌលមូលដ្ឋានកងរាជអាវុធហត្ថក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដែលកំពុងមានការខ្វះខាតលើផ្នែកស្ពៀងអាហរសម្រាប់ផ្គត់ផ្គង់ ។
ដោយយោងតាមប្រភពពីលោកឧកញ៉ា ទៀ វិចិត្រ ប្រធានក្រុមគ្រួសារមនុស្សធម៌០៣ បានគូសបញ្ជាក់ថា ដើម្បីឆ្លើយតបទៅនឹងយុទ្ឋសាស្ត្រកំណែទម្រង់ស៊ីជម្រៅ ការផ្តល់ក្តីស្រលាញ់មនុស្សជុំវិញខ្លួន របស់សម្តេចអគ្គមហាសេនាបតិតេជោ ហ៊ុន សែន និងសម្តេចកិតិព្រឹទ្ឋបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលតែងតែបានគិតអំពីសុខទុក្ខប្រជាពលរដ្ឋ និងប្អូនៗក្មួយៗយុវជនទាំងអស់ នៅទូទាំងប្រទេស ទើបនៅព្រឹកថ្ងៃ១៦ ខែមីនា ឆ្នាំ២០១៦នេះ ក្រុមគ្រួសារមនុស្សធម៏០៣ បាននាំយកគ្រឿងឧបភោគ បរិភោគ រួមជាមួយថវិកាមួយចំនួន ជួយឧបត្ថម្ភដល់យុវជនបន្សាបគ្រឿងញៀន នៅក្នុងមណ្ឌលមូលដ្ឋានកងរាជអាវុធហត្ថ ក្រុងព្រះសីហនុ ដែលកំពុងបន្សាបគ្រឿងញៀន និងកែប្រែអប់រំ លើផ្នែកចិត្តសាស្ត្រ ។ ក្នុងឱកាសនោះដែរ លោកឧកញ៉ា ទៀ វិចិត្រ ប្រធានក្រុមគ្រួសារមនុស្សធម៏០៣ ក៏បានផ្តាំផ្ញើដល់ប្អូនៗក្មួយៗ ជាយុវជនកំពុងទទួលការបន្សាបនូវសារធាតុញៀន សូមអោយមានការភ្ញាក់រលឹកឡើង ដើរតាមផ្លូវល្អមួយ ដែលសង្គមជាតិត្រូវការ ត្រូវជៀសអោយឆ្ងាយពីគ្រឿងញៀន ព្រោះឆ្លងតាមការហាត់ពត់លត់ដំនេះ ប្អូនៗក្មួយៗ អាចស្វែងយល់បានច្រើន អំពីលទ្ឋផល ដែលខ្លួនបានប្រព្រឹត្តកន្លងមក។គ្រឿងញៀនវាពុំបានផ្តល់ផលល្អនោះទេ។ ផ្ទុយទៅវិញវាបានបំផ្លាញខ្លួនឯង និងអ្នកដ៏ទៃ។ ដូចនេះសូមប្អូនៗ ក្មួយៗនៅមានឱកាស និងពេកវេលាច្រើនទៀត ក្នុងដំណើរជីវិតរបស់ប្អូនៗ ក្មួយៗទៅថ្ងៃអនាគត ។ លោកឧកញ៉ា បន្តទៀតថា តបតាមសកម្មភាព ផ្តើមចេញពីការយកចិត្តទុកដាក់នេះ វាសបញ្ជាក់អំពីទឹកចិត្តស្រលាញ់ ប្រកបដោយក្តីអាណិតអាសូរ ។
លោកវរៈសេនីយ៍ ហ៊ត សីហា មេបញ្ជាការមណ្ឌលមូលដ្ឋានកងរាជអាវុធហត្ថ ក្រុងព្រះសីហនុ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមគ្រួសារមនុស្សធម៏០៣ ដឹកនាំដោយលោកឧកញ៉ា ទៀ វិចិត្រ ដែលបានយកចិត្តទុកដាក់ ជាពិសេសចំពោះយុវជន ដែលកំពុងទទួលការបន្សាបគ្រឿងញៀននេះ ដែលជាសារមួយបង្ហាញអំពីភាពសាមគ្គី ដោយមិនប្រកាន់វណ្ណះ មិនរើសអើងបក្សពួក ក្នុងនាមពួជសាសន៍ខ្មែរតែមួយ៕


10426573_846621795464067_6570066949081026132_n


1004499_846621858797394_7418989725736112753_n


0 comments:

Post a Comment