Recent Posts

Seo Services

សម្តេច ហ៊ុន សែន ទទួលពានរង្វាន់ សមនឹងគុណបំណាច់ដ៏ធំធេងរបស់សម្តេច ក្នុងបុព្វហេតុជាតិមាតុភូមិ

12890983_207911626248224_2138103178095687506_o


News New: នៅពេលដែលប្រទេសកម្ពុជាយើងធ្លាក់ចូលក្នុងសង្រ្គាម សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សម្តេចបានស្ថិតនៅជាមួយប្រជាជន ការពារប្រជាជន និងបានរំដោះប្រទេសជាតិចេញពីសង្រ្គាម។ ចាប់តាំងពីឆ្នាំ១៩៧៩មក សម្តេចបានដឹកនាំ និងកសាងអភិវឌ្ឍប្រទេសជាតិ រហូតដល់មានការបោះឆ្នោតជាសកល ដែលរៀបចំដោយអង្គការសហប្រជាជាតិ នៅឆ្នាំ១៩៩៣ ។ បន្តមកទៀត ដោយមានការគំាទ្រពីប្រជាពលរដ្ឋ សម្តេចតេជោ ហ៊ុន សែន បានបន្តដឹកនាំ និងអភិវឌ្ឍប្រទេសជាតិអោយមានភាពសំបូររុងរឿងរហូតដល់បច្ចុប្បន្ន ។ សម្តេចបានដឹកនាំស្ថាប័នរាជរដ្ឋាភិបាល និងប្រទេសជាតិទាំងមូល ប្រកបដោយគតិបណ្ឌិត សម្រាប់ការគ្រប់គ្រង កសាងសុខសន្តិភាព និងការអភិវឌ្ឍប្រទេសជាតិ តាមបែបលទ្ធិប្រជាធិបតេយ្យរហូតមក។ជាក់ស្តែងនារសៀលថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៦នេះសម្តេចតេជោនាយករដ្ឋមន្ត្រី ត្រូវបានសហព័ន្ធប្រព័ន្ធផ្សព្វផ្សាយអាស៊ាន (UMA) ដែលដឹកនាំដោយលោក ប្រាស៊ីត សែនរុងរឿង អគ្គលេខាធិការ UMA  ប្រគល់ជូនពានរង្វាន់ សន្តិភាព និងការអភិវឌ្ឍ នាវិមានសន្តិភាព ដែលនេះពិតជាស័ក្តិសមទៅនឹងគុណបំណាច់ដ៏ធំធេង ក្នុងបុព្វហេតុជាតិមាតុភូមិរបស់សម្តេចរហូតមក។

សូមបញ្ជាក់ថា សហព័ន្ធប្រព័ន្ធផ្សព្វផ្សាយអាស៊ាន ហៅកាត់ថា UMA គឺបានបង្កើតឡើងនៅខែតុលា ឆ្នាំ២០១០ នៅរាជធានីភ្នំពេញនៃព្រះរាជាណាចក្រកម្ពុជា ដែលមានសមាជិក សមាជិការបស់ UMA ប្រមាណ ២០០នាក់ ហើយមកដល់ពេលនេះ UMA មានសមាជិក ជិត ៥ពាន់នាក់ ដែលសុទ្ធសឹងជាអ្នកសារព័ត៌មានវិជ្ជាជីវៈ មកពី ៥ប្រទេស រួមមាន៖  កម្ពុជា ថៃ ឡាវ ភូមា និងវៀតណាម ៕

12671880_207911642914889_9206938496958657326_o

12718394_1092095340840986_8152452110868388869_n

12189625_1092095300840990_8245586587460539138_n


សម្តេច ហ៊ុន សែន ទទួលពានរង្វាន់ សមនឹងគុណបំណាច់ដ៏ធំធេងរបស់សម្តេច ក្នុងបុព្វហេតុជាតិមាតុភូមិ សម្តេច ហ៊ុន សែន ទទួលពានរង្វាន់ សមនឹងគុណបំណាច់ដ៏ធំធេងរបស់សម្តេច ក្នុងបុព្វហេតុជាតិមាតុភូមិ Reviewed by Unknown on 2:39:00 AM Rating: 5

No comments:

Powered by Blogger.