Thursday, March 24, 2016

លោក ឃ្លាំង ហួត នាំអំណោយសម្តេច ប៊ុន រ៉ានី ចែកជូនពលរដ្ឋ ៣៥គ្រួសារ និងអំណោយលោកផ្ទាល់ ៧គ្រួសារទៀត

12593572_1019220608160842_3101439203957486606_o


News New:  កាលពីព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៦ ម្សិលម៉ិញនេះ លោក ឃ្លាំង​ ហួត អភិបាលនៃគណ:អភិបាលខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ បាននាំយកអំណោយដ៏ថ្លៃថ្លាមានដូចជា៖ អង្ករ មី ត្រីខ មុង ភួយ ក្រម៉ា សារុង និងថវិកាមួយចំនួន របស់សម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា តាមរយះអនុសាខាកាកបាទក្រហមខណ្ឌជ្រោយចង្វារ  ទៅចែកជូនប្រជាពលរដ្ឋក្រីក្រ ចាស់ជរាគ្មានទីពឹង ស្ត្រីមេម៉ាយ កុមារកំព្រា និងផ្ទុកមេរោគអេដស៏ សរុបចំនួន ៣៥គ្រួសារ ក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។ នៅក្នុងពិធីសំណេះសំណាលសួរសុខទុក្ខ ដែលរៀបចំធ្វើឡើងក្នុងបរិវេណ វត្តប្រជុំសាគរ ស្ថិតក្នុងភូមិទី១ សង្កាត់ជ្រោយចង្វារ ក្រោមវត្តមានលោក ឃ្លាំង ហួត ប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌជ្រោយចង្វារ និងជាអភិបាល នៃគណៈអភិបាលខណ្ឌជ្រោយចង្វារ និងលោក ប្រាក់ ចាន់ណា ប្រធានក្រុមប្រឹក្សាខណ្ឌជ្រោយចង្វារ ព្រមទាំងក្រុមការងារជាច្រើនរូបទៀត។


លោក ឃ្លាំង ហួត បានមានប្រសាសន៍សួរសុខទុក្ខ និងផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំជាពិសេស សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហម ដែលសម្តេច តែងតែយកចិត្តទុកដាក់គិតគូពីសេចក្តីទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋយើងគ្រប់ពេលវេលា ដោយមិនប្រកាន់នូវនិន្នាការនយោបាយអ្វីឡើយ ។ បើទោះបីជា បងប្អូននៅបក្សណាក៏ដោយចុះ ហើយអំណោយដែលយកមកចែកជូនទាំងនេះ មិនពាក់ពន្ធ័នឹងនយោបាយនោះទេ គឺជាអំណោយសប្បុរសធម៌សុទ្ធសាត ព្រោះសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តែងតែគិតគូដល់បងប្អូនក្រីក្រងាយរងគ្រោះជាប្រចាំនៅទូទាំងប្រទេស ។ ជាងនេះទៅទៀត លោក ឃ្លាំង ហួត បានបន្តថា កាកបាទក្រហមកម្ពុជា គឺជាដៃគូដ៏ល្អរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងកិច្ចការងារមនុស្សធម៌ និងមានតួនាទីយ៉ាងសំខាន់នៅក្នុងសង្គមកម្ពុជានាបច្ចុប្បន្ន ព្រោះថាកាកបាទក្រហមកម្ពុជា បានបំពេញបេសកកម្មដ៏ឧដុង្គឧត្តមក្នុងការខិតខំកៀងគរ ស្វែងរកជំនួយពីសប្បុរសជនទាំងក្នុង និងក្រៅប្រទេស ដើម្បីយកជំនួយទាំងអស់នោះ មកជួយដល់ប្រជាពលរដ្ឋក្រីក្រ ជួបទុក្ខលំបាកក្នុងជីវភាពរស់នៅ និងដើម្បីជាការលើកទឹកចិត្ត និងផ្តល់នូវកម្លាំងចិត្តដល់ពួកគាត់ឱ្យខិតខំប្រឹងប្រែងរស់នៅបន្តទៀត។


សូមបញ្ជាក់ផងដែរថា អំណោយ ដែលចែកជូននាឱកាសនោះ រួមមាន ៖ នូវគ្រឿងឧបភោគ បរិភោគ និងថវិកា ដែលនៅក្នុង ១គ្រួសារៗទទួលបាន ៖ អង្ករ ៣០គីឡូ មី ១កេស ត្រីខ ១ដុំ (១០កំប៉ុង) ភួយ ១ មុង ១ សារុង ១ ក្រម៉ា ១ និងថវិកា ៥០ ០០០រៀល។ បន្ទាប់ពីចែកអំណោយខាងលើរួច ក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌជ្រោយចង្វារ បានបន្តចុះចែកអំណោយតាមខ្នងផ្ទះជូនប្រជាពលរដ្ឋចំនួន ០៣គ្រួសារទៀត ដែលស្ថិតនៅក្នុងតំបន់ប៉ាស្ទ័រ ក្រុមទី១ ភូមិទី១ សង្កាត់ជ្រោយចង្វារ ដោយក្នុង ១គ្រួសារៗទទួលបាន៖ អង្ករ ៣០គីឡូ មី ១កេស ត្រីខ ១ដុំ (១០កំប៉ុង) ភួយ ១ មុង ១ សារុង ១ ក្រម៉ា ១ និងថវិកា ៥០ ០០០រៀល ហើយក្នុងចំណោម ៣គ្រួសារនេះ មាន ១គ្រួសារទទួលបានថវិកាចំនួន ២០០ ០០០រៀលបន្ថែមទៀត ដោយមើលឃើញថាគាត់មានជីវភាពក្រីក្រ មានជម្ងឺគ ស្វិតដៃ-ជើងមិនអាចនិយាយ និងមិនអាចធ្វើចលនាបាន។ ជាមួយគ្នានោះដែរ លោក ឃ្លាំង ហួត ក៏បានឧបត្ថម្ភថវិកាដល់ស្ត្រីមេម៉ាយក្រីក្រចំនួន ០២គ្រួសារ ដោយក្នុង ១គ្រួសារៗទទួលបានថវិកាចំនួន ១០០ ០០០រៀល និងបានធ្វើការម៉ៅបបរគ្រឿង និងប្រហិតចៀនទាំងអស់ ពីប្រជាពលរដ្ឋ ដែលលក់ក្នុងតំបន់ប៉ាស្ទ័រនេះ ចែកជូនលោកយាយ លោកតា និងប្រជាពលរដ្ឋបរិភោគផងដែរ។ បន្ទាប់មកទៀត ក្រុមការងារខាងលើ ក៏បានបន្តចុះចែកអំណោយតាមខ្នងផ្ទះជូនប្រជាពលរដ្ឋចំនួន ០២គ្រួសារបន្ថែម ស្ថិតក្នុងក្រុមទី៩ និងក្រុមទី១១ ភូមិទី៣ សង្កាត់ជ្រោយចង្វារ ដោយក្នុង ១គ្រួសារៗទទួលបាន៖​ អង្ករ ៣០គីឡូ មី ០១កេស ត្រីខ ០១ដុំ (១០កំប៉ុង) ភួយ ១ មុង ១ សារុង​ ១ ក្រម៉ា ១ និងថវិកា ៥០​​​​ ០០០រៀល ក្នុងនោះមាន ១គ្រួសារទទួលបានថវិកាចំនួន ១៥០ ០០០រៀលបន្ថែមទៀត ដោយគាត់មានជីវភាពក្រីក្រ និងមានជម្ងឺវិប្បល្លាសស្មារតី៕


12888708_1019220034827566_2519122096913389888_o


12322665_1019220648160838_1634373120464988026_o


12440619_1019220271494209_675892989464589454_o


12593547_1019220364827533_6431770044007745790_o


12898401_1019220201494216_5713326480196991710_o


12901284_1019220044827565_5848889664699792328_o


12901287_1019220084827561_4043780599354643271_o


12890950_1019220551494181_1178220958013123096_o


12885844_1019220481494188_7424737337855806238_o


 

0 comments:

Post a Comment