Recent Posts

Seo Services

មូលនិធិសប្បុរសធម៌ ស ខេង ៤៨០០០០០រៀល ផ្តល់ជូនគ្រួសារសព និងស្ត្រីសំរាលកូន ៤ភូមិក្នុងស្រុកស៊ីធរកណ្តាល

12932899_579380542225031_6562337371709346780_n

News New: ព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៦ នេះ ក្រុមការងារចុះជួយឃុំព្នៅ២ និងឃុំជ្រៃឃ្មុំ ស្រុកសុីធរកណ្តាល ខេត្តព្រៃវែង បាននាំយកថវិការមូលនិធិសប្បុរសធម៌ ស ខេង ឧបត្ថម្ភដល់ស្ត្រីឆ្លងទន្លេ និងគ្រួសារសព ចំនួន ២៤គ្រួសារ ដែលស្ថិតក្នុងភូមិចំនួន ៤  នៅក្នុងឃុំព្នៅ២ និងឃុំជ្រៃឃ្មុំ ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង  ដោយក្នុងមួយគ្រួសារៗ ទទួលបានថវិកាចំនួន ២០ម៉ឺនរៀល (ម្ភៃមុឺនរៀល) ដើម្បីចូលរួមជួយរំលែកដល់ទុក្ខលំបាកខ្លះៗរបស់បងប្អូនប្រជាពលរដ្ឋយើង បើទោះបីជាថវិកានេះ មានចំនួនតិចតួចក្តី ។ មូលនិធិមនុស្សធម៌ ស ខេង គឺឧបត្ថម្ភចំពោះស្ត្រីសំរាលកូន និងគ្រួសារទទួលមរណភាព ដែលក្នុងមួយគ្រួសារៗ ទទួលបាន ២០ម៉ឺនរៀល។ គួររំលឹកផងដែរថា មូលនិធិមនុស្សធម៌ ស ខេង បាន និងកំពុងជួយឧបត្ថម្ភដល់បងប្អូនប្រជាពលរដ្ឋខ្មែរទូទៅ ដោយមិនប្រកាន់និន្នាការនយោបាយអ្វីឡើយ សំរាប់ ខេត្តព្រៃវែង និងខេត្តបាត់ដំបង ៕


12932616_579380318891720_2404710197180250690_n

12928311_579380445558374_7273334747882968283_n

12924386_579380498891702_6702452327431277093_n

 
មូលនិធិសប្បុរសធម៌ ស ខេង ៤៨០០០០០រៀល ផ្តល់ជូនគ្រួសារសព និងស្ត្រីសំរាលកូន ៤ភូមិក្នុងស្រុកស៊ីធរកណ្តាល មូលនិធិសប្បុរសធម៌ ស ខេង ៤៨០០០០០រៀល ផ្តល់ជូនគ្រួសារសព និងស្ត្រីសំរាលកូន ៤ភូមិក្នុងស្រុកស៊ីធរកណ្តាល Reviewed by Unknown on 1:04:00 AM Rating: 5

No comments:

Powered by Blogger.