Tuesday, March 22, 2016

ឯកឧត្តម ខៀវ កាញារីទ្ធ ប្រើវិទ្យុក្នុងការពង្រឹងអភិបាលកិច្ចល្អមូលដ្ឋាន

12072786_1084526544931199_5767763638598355068_n


News New : នាព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៦ នេះ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់នៅក្នុងពិធី បើកសិក្ខាសាលាមួយស្តីអំពី ការប្រើប្រាស់វិទ្យុក្នុងការពង្រឹងអភិបាលកិច្ចល្អមូលដ្ឋាន ដែលប្រព្រឹត្តទៅនៅមន្ទីរព័ត៌មានខេត្តកំពង់ចាម។ សិក្ខាសាលានេះ បានបង្ហាញពីតួនាទី របស់វិទ្យុ ក្នុងការផ្សាយសំលេងជាព៌ត៌មាន ជាកម្មវិធីធប់រំ និងកម្មវិធីសប្បាយៗ ដោយចូលរួមចំណែកធ្វើយ៉ាងណាបង្កើននូវ អភិបាលកិច្ចល្អតាមមូលដ្ឋាន ព្រោះវិទ្យុ ផ្សាយសំលេងនេះ ជាសារដ៏លឿនរហ័សមួយ ដែលនឹងផ្តល់ដល់ប្រជាពលរដ្ឋដឹងភ្លាមៗ ។ ដូច្នោះបើការផ្សព្វផ្សាយ បានបង្ហាញពីគោលនយោបាលអភិបាលកិច្ចនេះ នោះប្រជាពលរដ្ឋអ្នកស្តាប់នឹងទទួលបាននូវចំណេះដឹងភ្លាមៗដែរ ។ ឯកឧត្តម ខៀវ កាញារីទ្ធ តែងតែយកចិត្តទុកដាក់ខ្ពស់ អំពីប្រព័ន្ធផ្សព្វផ្សាយ ដោយឯកឧត្តម តែងមានការត្រួតពិនិត្យ កែលំអរ និងបញ្ចូលគំនិតល្អៗទៅកាន់ប្រព័ន្ធផ្សព្វផ្សាយមួយចំនួន ក្នុងន័យបំរើអោយប្រយោជន៍ប្រជាពលរដ្ឋអ្នកស្តាប់ និងអ្នកទស្សនា ទទួលនូវផលប្រយោជន៍អំពីប្រព័ន្ធផ្សព្វផ្សាយគ្រប់ពេលវេលា៕


11220825_1084526434931210_1094956603465077392_n


12794473_1084526408264546_6943627997523083014_n

0 comments:

Post a Comment