Sunday, March 27, 2016

អត់លុយសំរាលកូនហើយ ប្តីត្រូវគេពង្រាត់យកទៅបាត់ទៀត

12596332_531867103661939_1565401744_n12895425_531868196995163_789407099_n


News New : ទុក្ខជាន់លើទុក្ខ អត់លុយសំរាលកូនហើយ ត្រូវគេយកប្តីទៅបាត់ទៀត ដេកសំរាលកូនតែម្នាក់ឯង ។ ឆាកជីវិតដ៏កំសត់របស់បងស្រី សុខ ចាន់ធូ ដែលមានស្រុកកំណើតនៅខេត្តស្វាយរៀង មកបំរើការងារតាមប្តីនៅខេត្តបាត់ដំបង ពេលនេះកំពុងសំរាលកូនតែម្នាក់ឯង នៅក្នុងមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង។ បន្ទាប់ពីប្តីរបស់ខ្លួន ត្រូវបានក្រុមគ្រួសារអូសទាញយកទៅបាត់។ បងស្រី សុខ ចាន់ធូ សំរាលកូនលើកទី៣ហើយ ។ ប៉ុន្តែលើកទី៣នេះ ពិតជាកំសត់ខ្លាំងណាស់ បងស្រីគ្មានលុយសំរាប់ចាយវាយ និងគ្មានសំភារ:អ្វីត្រៀមក្នុងការសំរាលកូននេះឡើយ ដោយបានបងប្អូនអ្នកនៅក្នុងពេទ្យ ជួយបន្តិចបន្តួចម្នាក់ប៉ុណ្ណោះ ។ ក្នុងពេលនេះ បងស្រី សូមអំពាវនាវ ដល់សប្បុរសជននានា ដែលមានទឹកចិត្តសណ្តោសប្រណី មេត្តាជួយដល់បងស្រីផង ជាថវិកាក្តី សំភារ:ក្តី ដើម្បីដោះស្រាយបានគ្រា ។ សប្បុរសជន អាចទំនាក់ទំនងលេខទូរស័ព្ទបងស្រី សុខ ចាន់ធូ ដោយផ្ទាល់ ៖ ០៧១ ៧២ ៨២ ៨៦៤ ៕


ប្រភព៖ Facebook


អត្ថបទ៖ លោក សារ៉ន

0 comments:

Post a Comment