Monday, March 28, 2016

សីតុណ្ហភាពពី ៣៧-៤០អង្សារ និងមានកក់ភ្លៀង សូមប្រយ័ត្ន

10470193_502299013291551_5734222515425759378_n12899574_531961640319152_1911725163_o

News New: នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៦នេះ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹងស្តីពី ព្យាករណ៍អាកាសធាតុប្រចាំសប្តាហ៍ ដែលបានបង្ហាញថា៖ សីតុណ្ឌភាពអតិបរមា នៅតែមានកម្រិតខ្ពស់ដដែលគឺ ៣៧-៤០អង្សារ និងមានភ្លៀងកក់ខែទៀយផង ។ ក្នុងនោះ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី២ ខែមេសា ឆ្នាំ២០១៦ អាចនឹងមានភ្លៀងកក់ខែតិច នៅខេត្តពោធិ៍សាត់ បាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ សៀមរាប កំពង់ធំ និងខេត្តព្រះវិហារ ។ ចំណែក ចាប់ពីថ្ងៃទី១ ដល់ ថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៦ នឹងអាចមានភ្លៀងធ្លាក់តិចទៅមធ្យម នៅខេត្តស្ទឹងត្រែង ក្រចេះ កំពង់ចាម ត្បូងឃ្មុំ រតនគីរី កោះកុង កែប កំពត និងខេត្តព្រះសីហនុ។ ជាងនេះទៅទៀត សំរាប់ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៦ អាចនឹងមានភ្លៀងកក់ខែតិចទៅមធ្យម នៅរាជធានីភ្នំពេញ ខេត្តព្រៃវែង ស្វាយរៀង តាកែវ កំពង់ស្ពឺ និងខេត្តកណ្តាល ។ ក្នុងនោះដែរ ក្រសួងធនធានទឹក និងឧតុនិយម ក៏ស្នើសុំអោយបងប្អូនប្រជាពលរដ្ឋ ត្រូវមានការប្រុងប្រយ័ត្ន ចំពោះបាតុ ភូត ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់​ នៅពេលមេឃរកកលភ្លៀងនោះ៕

0 comments:

Post a Comment