Recent Posts

Seo Services

លោក ជួន សុវណ្ណ ប្រមានអោយមន្ត្រីនគរបាលបញ្ឈប់ការយកកំរៃក្រៅសេវាពីប្រជាពលរដ្ឋ

12936756_1580509512260100_7964952535456648071_n


News New: លោកនាយឧត្តមសេនីយ៍  ជួន សុវណ្ណ  អគ្គស្នងការរងនគរបាលជាតិ  និងជាស្នងការនគរបាលរាជធានីភ្នំពេញ  បានព្រមានខ្លាំងៗដល់មន្ត្រីនគរបាលក្រោមឱវាទរបស់ខ្លួនទាំងអស់ អោយបញ្ឈប់ការយកកម្រៃក្រៅសេវាពីប្រជាពលរដ្ឋ លើការធ្វើអត្តសញ្ញាណប័ណ្ណ សៀវភៅគ្រួសារ សៀវភៅស្នាក់នៅ និងសំបុត្រកំណើត ដើម្បីចៀសវាងការរិះគន់ពីសំណាក់បងប្អូនប្រជាពលរដ្ឋយើង ។ការព្រមានបែបនេះ របស់លោកនាយឧត្តមសេនីយ៍ ជួន សុវណ្ណ  បានធ្វើឡើងក្នុងពិធីបើក សន្និបាតត្រួតពិនិត្យសភាពការណ៍ លទ្ធផលកិច្ចប្រតិបត្តិការ រក្សាសន្តិសុខ សណ្តាប់ធ្នាប់ ប្រចាំឆ្នាំ២០១៥  និងលើកទិសដៅឆ្នាំ២០១៦ របស់ស្នងការនគរបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៦ម្សិលម៉ិញនេះ នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ។
ការថ្លែងប្រមានរបស់លោកនាយឧត្តមសេនីយ៍ ជួន សុវណ្ណ បែបនេះ ដោយសារកន្លងមក ស្ទើរតែនៅគ្រប់វេទិការសាធារណៈ មានប្រជាពលរដ្ឋជាច្រើន បានលើកឡើងឥតដាច់ ពាក់ព័ន្ធ ទៅនឹងភាពយឺតយ៉ាវនៃការធ្វើអត្តសញ្ញាណប័ណ្ណគំរូថ្មី សៀវភៅគ្រួសារ សៀវភៅស្នាក់នៅ និងលិខិតបញ្ជាក់កំណើត ហើយប្រជាពលរដ្ឋខ្លះទៀត បានលើកដែរថា ការធ្វើលិខិតស្នាមទាំងនោះ គឺមានការយកកម្រៃក្រៅសេវាពី ៣០ដុល្លារ ទៅ ៨០ដុល្លារ និងរហូតដល់ជាង ១០០ដុល្លារ បើចង់បានលឿន ៕

លោក ជួន សុវណ្ណ ប្រមានអោយមន្ត្រីនគរបាលបញ្ឈប់ការយកកំរៃក្រៅសេវាពីប្រជាពលរដ្ឋ លោក ជួន សុវណ្ណ ប្រមានអោយមន្ត្រីនគរបាលបញ្ឈប់ការយកកំរៃក្រៅសេវាពីប្រជាពលរដ្ឋ Reviewed by Unknown on 12:11:00 AM Rating: 5

No comments:

Powered by Blogger.