Friday, March 4, 2016

ឯកឧត្តម ស សុខា និងឯកឧត្តម ជា សុមេធី ប្រារព្វពិធី ៨មីនា

12814151_1703658103213151_3150018265737302134_n

ព្រៃវែង៖ រសៀលថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៦នេះ រដ្ឋបាលខេត្តព្រៃវែង បានរៀបចំពិធី អបអរសាទរ ខួបលើកទី១០៥ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០១៦ ក្រោមប្រធាន បទ វិនិយោគសមភាពយេនឌ័រ ដើម្បីកិច្ចអភិវឌ្ឍន៍ប្រកបដោយចីរភាព ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ស សុខា អ្នកតំណាងរាស្ត្រមណ្ឌល ព្រៃវែង និងលោកជំទាវ និងឯកឧត្តម ជា សុមេធី អភិបាល នៃគណ:អភិបាលខេត្តព្រៃវែង និងលោកជំទាវ ។ ក្នុងពិធីនោះ ក៏មានការដង្ហែរក្បួន អមដោយបដាផ្សេងៗ ដែលបង្ហាញពីអន្ថន័យ ទិវាសិទ្ធិនារីអន្តរជាតិ ក៏ដូចជា ការបង្ហាញពីអត្ថន័យទាមទារយេនឌ័ររវាងបុរស និងនារីផងដែរ ។ កម្មវិធីទាំងមូលប្រព្រឹត្តទៅក្រោមបរិយាកាស យ៉ាងសប្បាយរីករាយ ដោយ មានការអញ្ជើញចូលរួមពីសំណាក់មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃខេត្តព្រៃវែង រួមនឹងមន្ទីរ អង្គភាពចំណុះជុំវិញខេត្ត ព្រមទាំងថ្នាក់ដឹកនាំ សមាជិកនៃសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តព្រៃវែង ជាច្រើននាក់ផងដែរ ៕


12809668_1703658339879794_673323336906929531_n


12800195_1703658006546494_3670660153796546522_n


12790848_1703658233213138_8554681894059844819_n


12814040_1703658973213064_4131932489807112315_n


12688172_1703658696546425_820653598361818070_n


12688172_1703658406546454_3871011485027375052_n


12417742_1703658466546448_3431563031463759958_n



0 comments:

Post a Comment