Wednesday, March 23, 2016

ឯកឧត្តម ជា សុមេធី ដោះស្រាយទំនាស់រវាងម្ចាស់ទូកដរ និងប្រជាពលរដ្ឋដោយជោគជ័យ ក្នុងឃុំកំពង់ឬស្សី



1422461_223162128038465_8005011154763108014_n

News New : ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៦នេះ  ឯកឧត្តម ជា សុមេធី អភិបាល នៃគណ:អភិបាលខេត្តព្រៃវែង  រួមនិងមន្ទីរជំនាញជុំវិញខេត្ត បានអញ្ជើញចុះដោះស្រាយ និងលុបចោលនូវអាជីវកម្ម លើកំពង់ចម្លងព្រែកច្រេស ដែលជាសំណូមពររបស់ប្រជាពលរដ្ឋ នៅភូមិកំពង់ឬស្សី ឃំុកំពង់ឬស្សី ស្រុកពោធិរៀង ខេត្តព្រៃវែង ដេីម្បីបព្ចាប់ជំលោះរវាងម្ចាស់ទូកដរ និងប្រជាពលរដ្ឋ ។ បន្ទាប់មក ឯកឧត្តម ជា សុមេធី ក៏បានបន្តចុះសិក្សាគំរោង ដើម្បីសាង់សង់ផ្លូវច្រេស ជូនប្រជាពលរដ្ឋ ។ ជាងនេះទៅទៀត ឯកឧត្តមអភិបាលខេត្ត បានឧបត្ថម្ភដល់គ្រួសារប្រជាពលរដ្ឋក្រីចំនួន ៥គ្រួសារ រួមមាន៖  អង្ករ មី ទឹកត្រី និងថវិការមួយចំនួនទៀតផងដែរ។

ការចុះដោះស្រាយទំនាស់ដោយផ្ទាល់របស់ឯកឧត្តម ជា សុមេធី នៅពេលនេះគឺជាយកចិត្តទុកដាក់ខ្ពស់អំពីសុខទុក្ខប្រជាពលរដ្ឋ ដែលប្រៀបបានដូចជាឪពុកម្តាយ គិតគូរអំពីកូនដូច្នោះដែរ។ វត្តមានរបស់ឯកឧត្តម នៅពេលនេះដែរ ពិតជាបានជួយដោះស្រាយទុក្ខកង្វល់របស់ប្រជាពលរដ្ឋក្នុងភូមិកំពង់ឬស្សី ទាក់ទិនទៅនឹងរឿងបញ្ហាទូកដរ រវាងម្ចាស់ទូក និងប្រជាពលរដ្ឋអ្នកជិះ ដែលចាប់ពីពេលនេះ ប្រជាពលរដ្ឋពុំចាំបាច់ចំណាយលុយក្នុងការជិះទូកដរទៀតឡើយ ៕

ប្រជាពលរដ្ឋក្នុងភូមិកំពង់ឬស្សី ឃុំកំពុងឬស្សី ស្រុកពោធិរៀង បានសាទរ និងគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះការដោះស្រាយបញ្ហា ដែលជាប់ជាយូរ អោយបានធូរស្បើយល្ហែរល្ហើយតរៀទៅ៕

12790997_223162258038452_9040009237452023014_n

945244_223162064705138_1105635397245683889_n

12321327_806168489489261_2124557211916005957_n1517643_223162101371801_7753357716675100148_n

12523864_806167989489311_2441803890207919373_n


0 comments:

Post a Comment