Recent Posts

Seo Services

អគ្គនាយដ្ឋានអន្តោប្រវេសន៍ និងអគ្គនាយកដ្ឋានការងារ ប្រជុំផ្សព្វផ្សាយ និងណែនាំប្រកាសរួមលេខ ២៣០៣ប្រ.ក

12890903_996413967120273_7881026996529565939_o


News New: បន្ទាប់ពីក្រសួងមហាផ្ទៃ និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ: បានចេញសេចក្តីប្រកាសស្តីពី ការពង្រឹងការងារអធិការកិច្ចហត្ថពលកម្មបរទេសរួចមក កាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៦ ម្សិលម៉ិញនេះ ឯកឧត្តម នាយឧត្តមសេនីយ សុខ ផល អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៃក្រសួងមហាផ្ទៃ និងឯកឧត្ដម សេង សក្តា អគ្គនាយក នៃអគ្គនាយកដ្ឋានការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចូលរួមជាគណៈអធិបតីក្នុងពិធី ប្រជុំផ្សព្វផ្សាយ និងណែនាំអំពីការពង្រឹងការងារអធិការកិច្ចហត្ថពលកម្មបរទេសក្នុងព្រះរាជាណាចក្រកម្ពុជា តាមខ្លឹមសារប្រកាសរួមរវាង ក្រសួងមហាផ្ទៃ និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លេខ២៧០៣ ប្រ.ក ចុះថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៦។ នៅក្នុងពិធីប្រជុំនោះដែរ ឯកឧត្តម សុខ ផល និងឯកឧត្តម សេង សក្តា  បានធ្វើការកោតសរសើរចំពោះក្រុមការងារចម្រុះអធិការកិច្ចហត្ថពលកម្មបរទេស ដែលបានចុះអនុវត្តច្បាប់ស្តីពី អន្តោប្រវេសន៍ និងច្បាប់ស្តីពីការងារនៃព្រះរាជាណាចក្រកម្ពុជា បានយ៉ាងល្អប្រសើរ ពិសេសបានធ្វើអោយ ម្ចាស់សហគ្រាស និងគ្រឹះស្ថាននានា វិលមករកផ្លូវច្បាប់ក្នុងការប្រើប្រាស់ពលករបរទេស និងបាននាំចូលថវិកាផាកពិន័យ ជូនដល់ប្រទេសជាតិយើងផងដែរ។ ជាងនេះទៅទៀត ឯកឧត្តមទាំងពីរ ក៏បានបញ្ជាក់ដែរថា បន្ទាប់ពីមានការពិភាក្សាសុំយោបល់ពីក្រសួងយុត្តិធម៌មក ក្រុមការ ងារអធិការកិច្ច នឹងសហការគ្នាជាមួួយមន្ត្រីតុលាការ ដើម្បីចុះត្រួតពិនិត្យហត្ថពលកម្មបរទេស នៅគ្រប់សហគ្រាស និងគ្រឹះស្ថានទាំងឡាយណា ដែលប្រកបមុខរបរនៅពេលរាត្រី ដែលពីមុនមកច្បាប់ស្តីពី ការងារ បានចែងថា អាចចុះធ្វើអធិការកិច្ចបានពីម៉ោង ៦ៈ០០ ព្រឹក ដល់ ១៨ៈ០០ ល្ងាចតែប៉ុណ្ណោះ៕


12891625_996413983786938_3538116306072851933_o


12916764_996414153786921_743317389872833499_o


11255747_996414100453593_1727743465942333482_o


12931033_1575254459455659_160662300249289776_n12472423_1575254496122322_3833662264214362001_n12417521_1575254519455653_5101628211558550667_n

អគ្គនាយដ្ឋានអន្តោប្រវេសន៍ និងអគ្គនាយកដ្ឋានការងារ ប្រជុំផ្សព្វផ្សាយ និងណែនាំប្រកាសរួមលេខ ២៣០៣ប្រ.ក អគ្គនាយដ្ឋានអន្តោប្រវេសន៍ និងអគ្គនាយកដ្ឋានការងារ ប្រជុំផ្សព្វផ្សាយ និងណែនាំប្រកាសរួមលេខ
២៣០៣ប្រ.ក Reviewed by Unknown on 6:33:00 PM Rating: 5

No comments:

Powered by Blogger.