Recent Posts

Seo Services

កញ្ញា ហោ វ៉ាន់នី ប្រធានស្តីទីអង្គការសបី អបអរសាទរ និងគោរពជូនពរសម្តេច ហ៊ុន សែន

12890983_207911626248224_2138103178095687506_o


News New:  ក្នុងឱកាសដ៏មហានក្ខត្តឬក្សវិសេសវិសាល និងជាមហាកិត្តិយសដ៏ឧត្តុង្គឧត្តមបំផុត ដែលសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានទទួលនូវពានរង្វាន់សន្តិភាព និងការអភិវឌ្ឍ ពីសហព័ន្ធប្រព័ន្ធផ្សព្វផ្សាយអាស៊ាន (UMA) នាថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៦នេះ តាងនាមប្រធាន អនុប្រធាន និងមន្ត្រីអង្គការវិទ្យាស្ថានសបីអភិវឌ្ឍន៍យុវជន ហៅអង្គការសបី មានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង និងសូមសំដែងនូវអំណរសាទរ ប្រកបដោយក្តីរំភើបរីករាយជាទីបំផុតជូនចំពោះ សម្តេចនាយករដ្ឋមន្ត្រី ដែលនេះមិនត្រឹមតែជាមហាកិត្តិយសដ៏ឧត្តុង្គឧត្តមថ្លៃថ្លារបស់សម្តេច និងក្រុមគ្រួសារប៉ុណ្ណោះទេ ។ ប៉ុន្តែថែមទាំងជាមោទនភាពរបស់ប្រជាជន និងប្រជាជាតិខ្មែរថែមទៀតផង ។ ពានរង្វាន់សន្តិភាព និងការអភិវឌ្ឍ  ដែលត្រូវបានប្រគល់ជូន សម្តេចតេជោ នាពេលនេះ គឺពិតជាស័ក្តិសមបំផុតចំពោះគំរូវីរភាព និងគុណបំណាច់ដ៏ធំធេងរបស់សម្តេចតេជោ ក្នុងនាមជាអគ្គមគ្គុទេសក៍ដ៏ឆ្នើម ក្នុងការតស៊ូរំដោះប្រទេសជាតិអោយរួចផុតពីរបបប្រល័យពូជសាសន៍ រួមចំណែកកសាងសុខសន្តិភាព កសាង ខឿនការពារជាតិ ការពារបូរណភាពទឹកដីកម្ពុជា ទទួលបានការឯកភាពជាតិ ផ្សះផ្សារជាតិ បង្រួបបង្រួមជាតិ កំណែទំរង់ស៊ីជំរៅ និងការអភិវឌ្ឍប្រទេសជាតិអោយ បានរីកចំរើនលើគ្រប់វិស័យ ។


នាងខ្ញុំ និងមន្ត្រីអង្គការសបី ទាំងអស់ ពិតជាមានមោទនភាពជាទីបំផុត និងសូមយកឱកាសដ៏ប្រសើរថ្លៃថ្លានេះ បួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក ទេវតាថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជាទាំងមូល សូមជួយប្រសិទ្ធិពរជ័យ បវរសួស្តី វិបុលសុខ មហាប្រសើរគ្រប់ប្រការ ជូនចំពោះសម្តេចតេជោ នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងបុត្រាបុត្រី ចៅប្រុសចៅស្រី  សូមបានសមប្រកបនូវសុខភាពល្អបរិបូរណ៍ អាយុយឺនយូរ កំលាំងខ្លាំងក្លា ប្រាជ្ញាឈ្លាសវៃ ដើម្បីដឹកនាំ និងអភិវឌ្ឍមាតុភូ​មិកម្ពុជាក្នុងបេសកកម្មដ៏ឧត្តុង្គឧត្តមបម្រើជាតិ និងប្រជាជនកម្ពុជា អោយកាន់តែរីកចំរើនឈានឆ្ពោះទៅរកភាពរុងរឿងសំបូរសប្បាយជានិច្ចនិរន្តតទៅ ។


សូមសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន  នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មេត្តាទទួលនូវគារវភក្តីដ៏ស្មោះស្ម័គ្រ និងខ្ពង់ខ្ពស់បំផុតអំពីយើងខ្ញុំ ។


សូមគោរពជូនពរពី  កញ្ញា ហោ វ៉ាន់នី ប្រធានស្តីទី អង្គការវិទ្យាស្ថានសបីអភិវឌ្ឍន៍យុវជន និងមន្ត្រី ព្រមទាំងសមាជិកនៃអង្គការទូទាំងប្រទេស ៕


12671880_207911642914889_9206938496958657326_o


12189625_1092095300840990_8245586587460539138_n


12718394_1092095340840986_8152452110868388869_n

កញ្ញា ហោ វ៉ាន់នី ប្រធានស្តីទីអង្គការសបី អបអរសាទរ និងគោរពជូនពរសម្តេច ហ៊ុន សែន កញ្ញា ហោ វ៉ាន់នី ប្រធានស្តីទីអង្គការសបី អបអរសាទរ និងគោរពជូនពរសម្តេច ហ៊ុន សែន Reviewed by Unknown on 3:08:00 AM Rating: 5

No comments:

Powered by Blogger.