Tuesday, March 15, 2016

លោកជំទាវ ញ៉ែម សាខន ស ខេង ប្រារព្វពិធីខួបកំណើត ៥៩ ឈានចូល ៦០ឆ្នាំ ថ្ងៃនេះ

12823255_957417624365144_66460698985782547_o (1)

ភ្នំពេញ៖ ថ្ងៃនេះនៅគេហដ្ឋានសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានរៀបចំពិធី បុណ្យចំរើនព្រះជន្ម លោកជំទាវ ញ៉ែម សាខន ស ខេង ខួបកំណើតគម្រប់ ៥៩ ឈានចូល ៦០ឆ្នាំ (១៥ មីនា ១៩៥៦ - ១៥ មីនា ២០១៦​ ) ។​ នៅក្នុងពិធីនោះដែរ គេសង្កេតឃើញ មានការរៀបចំជាលក្ខណ:តាមបែប ព្រះពុទ្ធសាសនា ដោយមាននិមន្តព្រះសង្ឃជាច្រើនអង្គ ដើម្បីរាប់បាត្រ សូត្រមន្តដំឡើងរាសី និងប្រគេននូវទ័យទានបច្ច័យបួនដល់ព្រះសង្ឃផងដែរ ។ ក្នុងឱកាសដ៏ វិសេសវិសាលថ្លៃថ្លានេះ មានការរៀបចំជាពិសេសពីសំណាក់កូនប្រុសស្រី ចៅប្រុសស្រី ក្មួយប្រុសស្រី និងបងប្អូនក្រុមគ្រួសាររបស់លោកជំទាវ និងសម្តេចក្រឡាហោម ជាច្រើនសន្ធឹកសន្ធាប់ សប្បាយរីករាយក្រៃលែងបំផុត។


ក្នុងឱកាសដ៏ពិសេសពិសាលថ្លៃថ្លានេះ គេហទំព័រសារព័ត៌មាន ព័ត៌មានថ្មី (www.news-new.net) សូមគោរពជូនពរជ័យ សិរីមង្គល វិបុលសុខគ្រប់ប្រការជូនចំពោះ លោកជំទាវ ញ៉ែម សាខន ស ខេង សូមមានសុខភាពល្អបរិបូរណ៍ កំលាំងខ្លាំងក្លា ប្រាជ្ញាវាងវៃ និងអាយុយឺនយូរជាងរយវស្សា ដើម្បីចូលរួមក្នុងការដឹកនាំប្រទេសជាតិ ជាមួយឧត្តមស្វាមី សម្តេចក្រឡាហោម ស ខេង ក្នុងបុព្វហេតុជាតិមាតុភូមិតរៀងទៅ ។ សូមលោកជំទាវ និងសម្តេចក្រឡាហោម ស ខេង ព្រមទាំងបុត្រាបុត្រី ចៅប្រុសចៅស្រី សមប្រកនតែនឹងពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណ: សុខ: ពល: កុំបីឃ្លៀងឃ្លាតឡើយ៕


12499572_1699400993634893_898604245_o

12814152_960215174060868_1942593672920675155_n

1936681_10154564994604989_1209382089293463625_n

10434007_1045553528836673_5544078777012092956_n

1936048_1045553465503346_7823547733502442130_n

12322900_957418114365095_8850060674725773955_o (1)

0 comments:

Post a Comment