Recent Posts

Seo Services

សមត្ថកិច្ចអន្តោប្រវេសន៍ នឹងចុះត្រួតពិនិត្យនៅពេលយប់តាមហាង បៀរហ្គាឌិន រកជនបរទេសស្នាក់នៅ

12418081_208054472899371_6921388411454472526_n


News New: ឯកឧត្តម​​​​​​​​​​ នាយឧត្តមសេនីយ៍ សុខ ផល អគ្គនាយក​​​​​​​​​​​​​​ នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានមានប្រសាសន៍ថា ចាប់ពីពេលនេះតទៅសមត្ថកិច្ច នឹងចាប់ផ្តើមអនុវត្តផែនការរបស់ខ្លួន ក្នុងការចុះត្រួតពិនិត្យ តាមបណ្តាហាង ភោជនីយដ្ឋាន បៀរហ្គាឌិន និងកាសុីណូ ដើម្បីស្រាវជ្រាវរកជនបរទេសស្នាក់នៅ ដោយកម្លាំងចម្រុះមានទាំងមន្រ្តីតុលាការចូលរួមផងដែរ។ បើយោងតាមលោក សុខ ផល បានប្រាប់អ្នកសារព័ត៏មាន កាលពីព្រឹកថ្ងៃអង្គារម្សិលម៉ិញនេះថា កម្លាំងសមត្ថកិច្ចអន្តោរប្រវេសន៍ នឹងចុះអនុវត្តន៍ការងារពេលយប់ម្តងនៅតាមបណ្តាហាង និងភោជនីយដ្ឋាន បៀរហ្គាឌិននានា ក្នុងបំណងដើម្បីស្វែងរកជនបរទេសស្នាក់នៅ ថា តើមានលិខិតស្នាម និងឯកសារត្រឹមត្រូវ ឬយ៉ាងណា ។ លោកនាយឧត្តមសេនីយ៍ សុខ ផល បានបន្តទៀតថា កាលពីឆ្នាំ២០១៥ កន្លងទៅនេះ អគ្គនាយកដ្ឋានអន្តោប្រវសន៍ នៃក្រសួងមហាផ្ទៃ បានធ្វើការផាកពិន័យជនបរទេសសរុបជាប្រាក់ចំនួន ៩០០លានរៀល ដោយគិតចាប់ពីខែមករា ដល់ខែវិចិ្ឆកា ឆ្នាំ២០១៥ ។ ជាងនេះទៅទៀត អគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៃក្រសួងមហាផ្ទៃ ចូលដល់ក្នុងឆ្នាំ២០១៦ ប៉ុន្មានខែមកនេះ សមត្ថកិច្ចអន្តោប្រវេសន៍កម្ពុជា បានចាប់បណ្តេញជនបរទេស ដែលមកស្នាក់នៅ និងធ្វើការងារខុសច្បាប់ក្នុងព្រះរាជាណាចក្រកម្ពុជាយើង ជាង ២០០០នាក់ហើយ ។ ជាមួយគ្នានេះដែរ លោកនាយឧត្តមសេនីយ សុខ ផល ក៏បានជម្រុញឱ្យមន្រ្តីតាមព្រំដែនបង្ករភាពងាយស្រួលដល់ពលករខ្មែរក្នុងការចេញទៅធ្វើការនៅក្រៅប្រទេសដោយស្របច្បាប់។ប៉ុន្តែបើឆ្លងដែននោះមិនស្របច្បាប់ គឺត្រូវរឹតបន្តឹង ឬហាមឃាត់ជាដាច់ខាត៕


អត្ថបទ៖ លោក សារ៉ន

សមត្ថកិច្ចអន្តោប្រវេសន៍ នឹងចុះត្រួតពិនិត្យនៅពេលយប់តាមហាង បៀរហ្គាឌិន រកជនបរទេសស្នាក់នៅ សមត្ថកិច្ចអន្តោប្រវេសន៍ នឹងចុះត្រួតពិនិត្យនៅពេលយប់តាមហាង បៀរហ្គាឌិន រកជនបរទេសស្នាក់នៅ Reviewed by Unknown on 9:36:00 PM Rating: 5

No comments:

Powered by Blogger.