Sunday, March 27, 2016

កំលាំងប្រជាការពារខណ្ឌឬស្សីកែវ ត្រូវប្រជាពលរដ្ឋ.........

12919012_776134669183759_903463305_n

News New : ផ្លូវជាតិលេខ៥ ត្រង់ចំណុចខាងជើងស្ពានជ្រោយចង្វារប្រហែលជា ១០០ម៉ែត្រ កែងផ្លូវបត់ចូលផ្សារតូចទួលសង្កែ តែងតែមានការកកស្ទះជារៀងរាល់ព្រឹក។​ប៉ុន្តែយើងសង្កេតឃើញមួយរយ:ពេលក្រោយនេះបន្ទាប់ពីមានកំលាំងប្រជាការពារ៤ទៅ៥នាក់របស់ខណ្ឌឬស្សីកែវឈរជើងសម្រួលចរាចរណ៍នៅចំណុចនេះមក ការកកស្ទះត្រូវបានកាត់បន្ថយទាំងស្រុង ។ ប្រជាពលរដ្ឋអ្នករស់នៅ និងប្រកបមុខរបរតំបន់នោះ មានទឹកចិត្តសប្បាយរីករាយ  បន្ទាប់តំបន់នេះមិនមានការកក ស្ទះ ដូចពីមុន ងាយស្រួលទាំងការចេញដំណើរ និងប្រកបមុខរបរ របស់ពួកគាត់ ។ ចំណែកឯប្រជាពលរដ្ឋ ដែលតែងតែធ្វើដំណើរលើផ្លូវជាតិលេខ៥ និងអ្នកចេញពីផ្សារតូចទួលសង្កែ នាំគ្នាលាន់មាត់ថា កំលាំងប្រជាការពារខណ្ឌឬស្សីកែវ ពិសេសលោកអភិបាលខណ្ឌ ដែលបានបង្កើតអោយមានកំលាំងប្រជាការពារនេះ ពិតជាមានប្រយោជន៍សម្រាប់ប្រជាពលរដ្ឋណាស់ ព្រោះពួកគាត់មិនត្រឹមតែជួយការពារសុវត្ថិភាពយប់ព្រលប់ទេជូនប្រជាពលរដ្ឋនោះទេ ថែមទាំងចេះសម្រួលចរាចរណ៍ជូនអ្នកធ្វើដំណើរទៀត។ជាងនេះទៅទៀត ពលរដ្ឋអ្នកធ្វើដំណើរមួយចំនួន បានសំណូមពរសុំអោយបណ្តាខណ្ឌផ្សេងៗទៀត ដែលមិនទាន់មានសកម្មភាពនេះ សូមអោយ អភិបាលខណ្ឌ ជំរុញអោយកំលាំងប្រជាការពារដែលមាន ជួយសម្រួលចរាចរណ៍នៅតាមផ្លូវកកស្ទះផ្សេងៗទៀត ដើម្បីចូលរួមកាត់បន្ថយការកកស្ទះចរាចរណ៍នេះ គឺកុំ រងចាំតែមន្ត្រីនគរបាលចរាចរណ៍តែមួយមុខនោះ។ ក្នុងនោះដែរ ប្រជាពលរដ្ឋក៏ស្នើសុំអោយបើកបរទាំងអស់ ពិសេសអ្នកបើកបររថយន្តទំនើបៗ ដែលតែងតែមិនស្តាប់ការចង្អុលបង្ហាញពីសំណាក់កំលាំងប្រជាការពារ ដែលខំសម្រួលចរាចរណ៍អោយរាល់ថ្ងៃ ដោយគិតថា ពួកគាត់គ្មានស័ក្តិយសមិនសមនឹងគោរព ស្តាប់តាមពួកគាត់ផង ដើម្បីកុំអោយកកស្ទះចរាចរណ៍ គឺអាសូរដល់គេខំផ្លុំកញ្ចែរ ឆ្ការដៃឆ្ការជើង អោយយើងអ្នកធ្វើដំណើរបានស្រួល មិនកកស្ទះ ទៅធ្វើការងារទាន់ពេលវេលា បានទៅអង្គុយក្នុងម៉ាស៊ីនត្រជាក់ និងអង្គុយចាក់ធ្មេញយ៉ាងសង្ហារនោះ៕


0 comments:

Post a Comment