Friday, March 18, 2016

ឯកឧត្តម ហាស់ សារ៉េត ទទួលតួនាទីថ្មីសក្តិសមគុណបំណាច់

12809521_1734184476805584_8499347645284778959_n


ព្រៃវែង៖ ឯកឧត្តម ហាស់ សារ៉េត ដោយសារតែមានគុណបំណាច់ក្នុងការដឹកនាំ និងអភិវឌ្ឍសង្គមជាតិ កន្លងមក ពេលនេះបើយោងតាមលិខិតរបស់សម្តេចនាយក រដ្ឋមន្ត្រី ជូនសម្តេច ហេង សំរិន ប្រធានរដ្ឋសភា ស្នើសុំរៀបចំការបោះឆ្នោតផ្តល់ទំនុកចិត្តរបស់រដ្ឋសភាលើការកែសម្រួល និងបំពេញបន្ថែមសមាសភាពសមាជិកនៃរាជរដ្ឋាភិបាល ចុះថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៦ ត្រូវបានតែងតាំងតួនាទី ឯកឧត្តម ហាស់ សារ៉េត ជារដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលពី មុន ឯកឧត្តម ជាអភិបាលនៃគណ:អភិបាលខេត្តព្រៃវែង ។ ក្នុងតួនាទិជា អភិបាលខេត្តព្រៃវែង ឯកឧត្តម ហាស់ សារ៉េត បានដឹកនាំរដ្ឋបាលខេត្ត មន្ទីរ អង្គភាព ជុំវិញខេត្ត និងមន្ត្រីស្រុក ក្រុង ឃុំ សង្កាត់ និងប្រជាពលរដ្ឋបានយ៉ាងល្អប្រសើរ ។ ជាងនេះទៅទៀត ឯកឧត្តម ក៏បានចូលរួមកសាងហេដ្ឋារចនាសម្ព័ន្ធទូទាំងខេត្ត និងសកម្មភាពមនុស្សធម៌ យ៉ាងច្រើនសន្ធឹកសន្ធាប់គួរអោយកត់សំគាល់ ។​ ការទទួលតួនាទីថ្មី ជារដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ របស់ឯកឧត្តម ហាស់ សារ៉េត នៅពេលនេះ ត្រូវបានមតិសាធារណ: ពិសេសប្រជាពលរដ្ឋ និងមន្ត្រីរាជការទូទាំងខេត្តព្រៃវែង មានការអបអរសាទរយ៉ាងខ្លាំង៕


10154219_205362546497390_5317080329946651223_n


8251_1734184310138934_438893145689327507_n


12771530_593313890817467_3538637356764758981_o


12733401_1679305665666225_657377213938324494_n


12768227_593313750817481_6604889451815708061_o


12745459_1679305585666233_819967398277240172_n

0 comments:

Post a Comment