Thursday, March 3, 2016

អណ្តូងស្នប់ ៦អណ្តូង ត្រូវបានសាខាកាកបាទក្រហមប្រគល់ជូនពលរដ្ឋ ៣ភូមិ ក្នុងខេត្តព្រះវិហារ

12771932_954852927903496_8847527917570093210_o

ព្រះវិហារ៖ សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ បានប្រារព្វពិធីសម្ពោធ ដាក់អោយប្រើប្រាស់អណ្តូងទឹក ប្រភេទអាហ្វ្រីដេស ចំនួន ០៦អណ្តូង ក្រោមអធិបតី ភាព ឯកឧត្តម មាស សុភា និងឯកឧត្តម អ៊ុំ ម៉ារ៉ា ប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ ។
ពិធីសម្ភោធបានប្រព្រឹត្តទៅ នាព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៦ ។ អណ្តូងទាំង ៦ ដែលជាអំណោយថវិកា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ត្រូវបានប្រគល់ទៅអោយរួមមាន៖ ភូមិស្វាយដំណាក់ចាស់ ចំនួន ២អណ្តូង, ភូមិស្វាយដំណាក់ថ្មី ចំនួន ២អណ្តូង​ និងភូមិបង្កើនផលចំនួន ២អណ្តូង ដែលភូមិទាំងបីខាងលើនេះ ស្ថិតនៅក្នុងឃុំរមទម ស្រុករវៀង ខេត្តព្រះវិហារ ។ ដោយឡែកប្រជាពលរដ្ឋចំនួន ៦០នាក់ ដែលចូលរួមក្នុងពិធីនេះ ទទួលបានអំណោយមនុស្សធម៌ ក្នុងម្នាក់ៗ ទទួលបាន៖ ភួយ ១សម្រាប់  ខោអាវ ២សម្រាប់ និងថវិកា ១០០០០រៀល ផងដែរ ៕


12783629_954852724570183_7139638551373858923_o


12783719_954852734570182_5729519414575279675_o


12771932_954852927903496_8847527917570093210_o


12779182_954852857903503_4309856347182519340_o


12778714_954852941236828_8231177758919126387_o


12778951_954852861236836_2742536891544485302_o


0 comments:

Post a Comment