Tuesday, March 15, 2016

លោក អ៊ុំ ប៊ុនឡេង និងលោក ប៉ាវ សុធីរ នាំអំណោយឯកឧត្តម ស​ សុខា ២៥០ដុល្លារ ជូនសាលាបឋមសិក្សា បុញ្ញខេត្តារាម

10439011_603868399767552_5166754577250002086_n


ព្រៃវែង៖ កាលថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៦ ដោយមានការណែនាំពីសំណាក់បងប្រធាន ស សុខា លោក ប៉ាវ សុធីរ   អនុប្រធានប្រចាំការ សហភាពសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តព្រៃវែង និងលោក អ៊ុំ ប៊ុនឡេង អភិបាលនៃគណ:អភិបាលរង ខេត្តព្រៃវែង បាននាំយកថវិកាចំនួន ២៥០ដុល្លារ ដែលអំណោយរបស់ឯកឧត្តម ស សុខា អ្នកតំណាងរាស្ត្រមណ្ឌលព្រៃវែង និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តព្រៃវែង និងលោកជំទាវ ជូនដល់សាលាបឋមសិក្សា បុញ្ញខេត្តារាម ដើម្បីកសាង របងសាលា ។ ក្នុងឱកាសនោះដែរ លោក ប៉ាវ សុធីរ និងលោក អ៊ុំ ប៊ុនឡេង ក៏បាននាំយកនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ឯកឧត្តម ស សុខា និងលោកជំទាវ ជូនលោកនាយក នាយិការរង នាយករង និងលោកគ្រូ អ្នកគ្រូ ព្រមទាំងសិស្សានុសិស្សនៃសាលាបឋមសិក្សា បុញ្ញខេត្តារាម ដោយក្តីនឹករលឹក និងយកចិត្តទុកដាក់ខ្ពស់ ៕


12814771_603868473100878_7795734735701290217_n


12814813_603868529767539_3983026481774415901_n


12651298_603868629767529_8640165870983412185_n

0 comments:

Post a Comment