Monday, March 28, 2016

ឯកឧត្តម អ៊ី ឈាន ប្រគល់អណ្តូងទឹកស្អាត ជាអំណោយសម្តេច ប៊ុន រ៉ានី ជូនពលរដ្ឋ ២ភូមិ ក្នុងខេត្តប៉ៃលិន

12378001_183779312006184_123992662499870025_o

News New: ឯកឧត្តម អ៊ី ឈាន ប្រធានកិត្តិយសគណ:កម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន និងលោកជំទាវ បាន ស្រមុំ អ៊ី ឈាន ប្រធានសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន បានជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋ និងប្រគល់អណ្តូងទឹកស្អាតចំនួន ២អណ្តូង ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានីហ៊ុន សែន នៅក្នុងភូមិវាលចែង ឃុំអូរអណ្តូង និងភូមិអូរឬស្សីក្រោម ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។​ នាឱកាសនោះដែរ ឯកឧត្តម អ៊ី ឈាន និងលោកជំទាវ ក៏បានចែកជូននូវថវិកា សំលៀកបំពាក់ដល់កុមារតូចៗជាច្រើននាក់ និងចែកជូននូវកាដុងទឹកដល់ប្រជាពលរដ្ឋក្នុងភូមិទាំងពីរ សម្រាប់ទុកដាក់ទឹកប្រើប្រាស់ផងដែរ នាព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៦ នេះ។

សូមបញ្ជាក់ថា៖ ភូមិទាំងពីរនេះ ជាតំបន់ដាច់ស្រយ៉ាលមួយ ដែលជួបការលំបាកអំពីបញ្ហាទឹកប្រើប្រាស់ខ្លាំងណាស់កន្លងមក។ ដោយមើលឃើញពីការលំបាកបែបនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន​ សែន  ប្រធានកាកបាទក្រហមកម្ពុជា  ដែលតែងតែយកចិត្តទុកដាក់ និងគិតគូរពីសុខទុក្ខប្រជាពលរដ្ឋទាន់ពេលវេលាគ្រប់ទីកន្លែង តាមរយ:គណ:កម្មាធិការសាខាកាកបាទក្រហមកម្ពុជាទាំង ២៤ខេត្ត ជាពិសេសខេត្តប៉ៃលិននេះតែម្តង៕

12525179_183779335339515_7072719859303438256_o

12473793_183779462006169_3363651862366049366_o

12898431_183779738672808_2945476425297670402_o

12801631_183780232006092_3863189511715080978_n

12888624_183780018672780_2606776790399484862_o

12901285_183779862006129_3729287753305928034_o

12932742_183780185339430_7439201162319242229_n


 

0 comments:

Post a Comment