Saturday, March 19, 2016

កុងតឺន័រ ២គ្រឿងបុកគ្នាលាន់ដូចរន្ទះខែចេត្រ ខេត្តព្រះសីហនុ

12871445_1568927353421703_624776805952683167_n


ព្រះសីហនុ៖ រថយន្តកុងតឺន័រ័ ចំនួនំ ២គ្រឿង បានបុកគ្នាយ៉ាងពេញទំហឹងលាន់លឺដូចរន្ទះ នៅលើកំណាត់ផ្លូវជាតិលេខ៤ ម្តុំស្ពានទឹកសាប ចន្លោះគីឡូម៉ែត្រលេខ២០៦-២០៧ ដែលស្ថិតក្នុងឃំុរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ កាលពីវេលាម៉ោង ៨:២០ព្រឹក ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៦ នេះ។ នៅក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នេះ បានបណ្តាលអោយបុរស ៣នាក់រងរបួសធ្ងន់ធ្ងរ ។
បើតាមសមត្ថកិច្ចបានប្រាប់ឲ្យដឹងថា រថយន្តកុងតឺនរ័ ដែលក្បាលរថយន្តពាក់ស្លាកលេខភ្នំពេញ 3A 2724 និងកន្ទុយរុឺម៉កពាក់ស្លាកលេខភ្នំពេញ 4A 1006 បើកបរដោយឈ្មោះ អ៊ុង សំអូន ភេទប្រុស អាយុ ២៤ឆ្នាំ រងរបួសធ្ងន់ធ្ងរ ជាមួយនិងព្រូម្នាក់ទៀត ។ចំណែកឯអ្នកបើកបររថយន្តកុងតឺនរ័ភាគីម្ខាងទៀត ដែលមានស្លាកលេខក្បាលរថយន្តតាកែវ 3A 1878 និងស្លាកលេខកន្ទុយរុឺម៉កកុងតឺនរ័ ព្រះសីហនុ 4A 0881 ក៏រងរបួសដូចគ្នាដែរ។ ប៉ុន្តែភ្លាមៗនោះ អ្នករងរបួសទាំងបីនាក់ ក៏ត្រូវបានគេនាំមកកាន់មន្ទីរពេទ្យ ដើម្បីធ្វើសង្គ្រោះបន្ទាន់ផងដែរ។


សូមបញ្ជាក់ថា សមត្ថកិច្ចនៅមិនទាន់បានបញ្ជាក់ពីគ្រោះថ្នាក់នេះ ថាតើភាគីរថយន្តកុងតឺនរ័មួយណាជាអ្នកបង្កទេ ។ ប៉ុន្តែសមត្ថកិច្ចបានអះអាងថា គ្រោះថ្នាក់នេះ កើតឡើងដោយសារការបើកបរលឿន ក្នុងពេលកំពុងបើកបរបញ្ច្រាសទិសគ្នា៕


10527498_1568927326755039_2597405747184915071_n


564461_1568927306755041_6921474641672878205_n

0 comments:

Post a Comment