Tuesday, March 1, 2016

សមត្ថកិច្ចចាប់ក្រុមហ៊ុនឆ្នោតខ្មែរក្នុងខេត្តសៀមរាប

12801643_1559707071010398_8750748025773280830_n


សៀមរាប៖ កម្លាំងការិយាល័យនគរបាលព្រហ្មកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានធ្វើការស្រាវជ្រាវ និងឆ្មក់ចូលបង្រ្កាបទីតាំងមេឆ្នោតដ៍ធំមួយ ដែលស្ថិតនៅក្នុងក្រុមហ៊ុន Coo Tel នៅទល់មុខមន្ទីរពេទ្យកុមារអង្គរ ស្ថិតក្នុងភូមិមណ្ឌល១ សង្កាត់ស្វាយដង្គុំ ក្រុង-ខេត្តសៀមរាប ។ ក្នុងការចុះបង្រ្កាបទីតាំងមេឆ្នោតដ៏ធំនេះ ដឹកនាំបញ្ជាដោយផ្ទាល់ពីលោក ជួន សុបញ្ញា ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តសៀមរាប និងលោកវរសេនីយ៍ឯក ភឹង ចិន្តារ៉េត ប្រធានការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ដោយមានការចូលរួមពីកងកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាល សង្កាត់ស្វាយដង្គុំ និងមន្រ្តីនគរបាលជាច្រើនរូបទៀត ។ បន្ទាប់មកកម្លាំងសមត្ថកិច្ចយើងបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ១៤នាក់ ក្នុងនោះមានស្រី ០២នាក់ យកមកធ្វើការសាកសួរនៅការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ។ បើតាមការអោយដឹងពីលោកវរសេនីយ៍ត្រី ហុង ប៊ុនហាវ នាយរងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានអោយដឹងនៅព្រឹកថ្ងៃទី០១ ខែមិនា ឆ្នាំ២០១៦ថា ជនសង្ស័យចំនួន១៤នាក់ មាន ១១នាក់ជាអ្នកនៅចាំទូទាត់ប្រាក់ឆ្នោតនៅក្នុងក្រុមហ៊ុន Coo Tel ដោយឡែក ០៣នាក់ទៀត ជាអ្នកដើរលក់ឆ្នោតខ្មែរ នៅក្នុងខេត្តសៀមរាប ។ ចំពោះក្រុមហ៊ុនឆ្នោតខ្មែរ មិនទាន់មានអជ្ញាប័ណ្ណអោយលក់នៅក្នុងខេត្តសៀមរាបនៅឡើយទេ មានតែអជ្ញាប័ណ្ណអោយលក់នៅទីក្រុងភ្នំពេញតែប៉ុណ្ណោះ ។ លោកវរសេនីយ៍ត្រី ហុង ប៊ុនហាវ បានបន្តអោយដឹងទៀតថា ក្នុងកិច្ចប្រតិបត្តិការណ៍ខាងលើ កម្លាំងសមត្ថកិច្ចដកហូតបានសំភារៈមានដូចជា៖
១-ម៉ាស៊ីនកុំព្យូរទ័រចំនួន ១៥គ្រឿង


២-ម៉ាស៊ីនព្រីនកន្ទុយលេខ ០១គ្រឿង


៣-ផ្ទាំងលទ្ធផលឆ្នោតចំនួន ០៩ផ្ទាំង


៤-អត្តសញ្ញាណប័ណ្ណរបស់អតិថិជនចំនួន ១០សន្លឹក និងក្រដាសសៀវភៅកន្ទុយលេខមួយចំនួនធំ ។


បច្ចុប្បន្នជនសង្ស័យទាំង ១៤នាក់​ ត្រូវបានកម្លាំងសមត្ថកិច្ចកំពុងធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធីនៃច្បាប់ ។ បញ្ជាក់ ៖ បន្ទាប់ពីបញ្ជប់សំណុំរឿងខាងលើនេះ កម្លាំងសមត្ថកិច្ចយើង នឹងបន្តធ្វើការស្រាវជ្រាវ និងបង្ក្រាបទីតាំងលក់ឆ្នោតកន្លែងផ្សេងទៀត ។


12804856_1559707157677056_3570522888382375849_n


12794344_1559707124343726_3131316590049609023_n

0 comments:

Post a Comment