Friday, March 25, 2016

ជនជាតិវៀតណាម ១០នាក់ ត្រូវឃាត់ខ្លួន នៅខណ្ឌឬស្សីកែវ

11063739_467854710085731_3945511618762831514_o

News New : យ៉ាងហោចណាស់ក៏មានជនជាតិវៀតណាមចំនួន ១០នាក់ ស្រី ០២នាក់ដែរ ត្រូវបានឃាត់ខ្លួន ពីបទល្មើសលួចស្នាក់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដោយគ្មានលិខិតឆ្លងដែនត្រឹមត្រូវ ។ នេះបើតាមការអោយដឹងពីនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ។ កាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៦ ម្សិលម៉ិញនេះ នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ សហការជាមួយស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដោយមានការសម្របសម្រួលពីលោកព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានចុះត្រួតពិនិត្យជនបររទេស ដែលស្នាក់នៅ និងធ្វើការងារខុសច្បាប់ក្នុងខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ក្នុងនោះកំលាំងសមត្ថកិច្ចបានចាប់ឃាត់ខ្លួនជនជាតិវៀតណាមចំនួន ១០នាក់ ស្រី ២នាក់ ដោយអនុវត្តនីតិវិធីលើពីបទល្មើសលួចស្នាក់នៅគ្មានលិខិតឆ្លងដែន និងធ្វើការខុសច្បាប់ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ។

ជុំវិញករណីជនបរទេស ដែលមកស្នាក់នៅ និងធ្វើការងារខុសច្បាប់ ក្នុងព្រះរាជាណាចក្រកម្ពុជានេះ ត្រូវបានមតិសាធារណជន មានការលើកឡើងស្រដៀងគ្នាថា ហេតុអ្វីក៏ជនបរទេសទាំងនោះ អាចចូលមកកម្ពុជាបានបើគ្មានលិខិតឆ្លងដែន ហើយគ្រប់ច្រកទាំងអស់សុទ្ធតែមានកំលាំងសមត្ថកិច្ចចាំត្រួតពិនិត្យបែបនេះ?

12891512_467854790085723_4264385317164199011_o

11312897_467854810085721_8361282384594620509_o

12898210_467854720085730_93195436083661901_o

 

0 comments:

Post a Comment