Monday, March 28, 2016

លោក ស សុខា ប្រគល់ផ្ទះជូនពលរដ្ឋ ៣គ្រួសារ និងអំណោយមួយចំនួន

12495105_1689234438021194_3654181737291610395_n


News New : កាលពីរសៀលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៦ ម្សិលម៉ិញនេះ លោក ស សុខា អ្នកតំណាងរាស្ត្រមណ្ឌល ព្រៃវែង និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តព្រៃវែង និងភរិយា ព្រមទាំងក្រុមការងារ សសយកខេត្តព្រៃវែង បានប្រគល់ផ្ទះជូនប្រជាពលរដ្ឋក្រីក្រចំនួន ៣គ្រួសារ ដែលរស់នៅក្នុងភូមិព្រៃស្លឹក ឃុំស្មោងត្បូង ស្រុកកំចាយមារ ខេត្តព្រៃវែង ។ នាឱកាសនោះដែរ លោក ស សុខា និងភរិយា ក៏ផ្តល់ជូននូវអំណោយជា ថវិកា អង្ក និងគ្រឿងឧបភោគ បរិភោគមួយចំនួនផងដែរ។លោក អាំង សិរីពិសិទ្ធិ ប្រធានក្រុមការងារ សសយកខេត្តព្រៃវែង ចុះជួយស្រុកកំចាយមារ និងលោក ទិន ភិរម្យ ប្រធានសសយកស្រុកកំចាយមារ បានបញ្ជាក់ដែរថា ដោយអនុវត្តតាមការណែនាំ និងចង្អុលបង្ហាញពីសំណាក់លោក ស សុខា ប្រធាន សសយកខេត្តព្រៃវែង កំណត់អោយយ៉ាងតិចក្នុង ១ស្រុក ត្រូវសាងសង់ផ្ទះជូនប្រជាពលរដ្ឋ ដែលគ្មានទីលំនៅពិតប្រាកដ ឬផ្ទះទ្រុឌទ្រោមគ្មានលទ្ធភាពសាងសង់ អោយបាន ២ផ្ទះ និងអោយយកចិត្តទុកដាក់គ្រប់ពេលវេលាអំពីសុខទុក្ខប្រជាពលរដ្ឋ លោកទាំងពីរ បាន និងកំពុងសាងសង់ផ្ទះជូនប្រជាពលរដ្ឋជាច្រើនខ្នងមកហើយ និងក៏បានជួយសម្រួលដល់ទុក្ខលំបាកខ្លះៗទៀតរបស់ប្រជាពលរដ្ឋក្នុងស្រុកកំចាយមារ ទាំងមូលផងដែរ។

លោក ស សុខា ក៏បានសំដែងនូវការកោតសរសើរផងដែរចំពោះលោក អាំង សិរីពិសិទ្ធិ ប្រធានក្រុមកាងារ សសយកខេត្តព្រៃវែង ចុះជួយស្រុកកំចាយមារ និងលោក ទិន ភិរម្យ ប្រធាន សសយក ស្រុកកំចាយមារ ដែលជានិច្ចជាកាល តែងតែបានយកចិត្តទុកដាក់អំពីទុក្ខលំបាករបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានជាប់ជានិច្ច៕

12495105_1689234438021194_3654181737291610395_n


12932671_1689234394687865_9150923725027147519_n


10421113_1689234498021188_3085277624819512916_n


10399612_1689234471354524_176389824296924439_n


12932584_1689234451354526_5851670631081392232_n


12524246_1689234381354533_4186745331085460879_n


12321551_1689234374687867_7429959906381043183_n


12799422_1689237468020891_1748661410999972271_n

0 comments:

Post a Comment