Friday, March 4, 2016

ពិធីបុណ្យទន្លេ ៖ លេខទូរស័ព្ទជួយបន្ទាន់របស់គណ:កម្មការ ការពារសន្តិសុខ បុណ្យទន្លេ ខេត្តកំពង់ចាម-ត្បូងឃ្មុំ

12822015_762720773858482_930419108_n12834776_762720737191819_661207948_n


កំពង់ចាម៖ អនុគណ:កម្មការ ការពារសន្តិសុខ ពិធីបុណ្យ ទន្លេ​ ខេត្តកំពង់ចាម-ត្បូងឃ្មុំ បានផ្សព្វផ្សាយដំណឹងដល់ប្រជាពលរដ្ឋ ដែលអញ្ជើញទៅទស្សនាកំសាន្ត នាឳកាសបុណ្យទន្លេ រយ:ពេល ៣ថ្ងៃ គឺថ្ងៃទី១១ ទី១២ និងទី១៣ ខែមីនា ឆ្នាំ២០១៦ខាងមុខនេះ ដោយសំណុមពរដូចខាងក្រោម៖

១. គោរពច្បាប់ចរាចរណ៍ អនុវត្តតាមភ្នាក់ងារចរាចរ ដើម្បីធានានូវសុវត្ថិភាពកុំអោយមានគ្រោះថ្នាក់ចរាចរណ៍កើតឡើង ។

២.​ ការពារទ្រព្យសម្បត្តិផ្ទាល់ខ្លួន ដូចជា គ្រឿងអលង្ការ កាបូបលុយ ទូរស័ព្ទ ។ល។

៣. យកចិត្តទុកដាក់ការពារក្មេង ឬកុមារតូចៗ ដែលមកតាមក្រុមគ្រួសារ អាចសរសេរលេខទូរស័ព្ទអាណាព្យាបាល ដាក់ក្នុងហោប៉ៅអាវ ឬសរសេរនៅកំភួនដៃ ដើម្បីងាយស្រួល ទំនាក់ទំនងពេលវង្វេង ។

៤. ករណីមានគ្រោះអាសន្នផ្សេងៗ សូមទំនាក់ទំនងភ្នាក់ងារមានសមត្ថកិច្ច ដែលនៅជិតបំផុត ។

ខាងក្រោមជាលេខទូរស័ព្ទសំរាប់រាយការណ៍ជូនសមត្ថកិច្ច ដែលនៅេជិតបំផុត ៖

១.​ មានអំពើហិង្សា អំពើចោរកម្ម ៖ ០១២ ៤៩៧ ៥៥៩ និង ០៧៨ ៨៦១ ៦៦៦

២. មានគ្រោះថ្នាក់ចរាចរណ៍ ៖ ០១២ ៩០ ២៥ ៤៧ និង ០១២ ៩១ ៩២ ៦១

៣. មានគ្រោះអគ្គិភ័យ ៖ ០១២ ៥៧ ៨៤ ២០ និង ០៩២ ២៩ ៧៩ ០២

៤. មានខ្យល់គរ ឬបញ្ហាសុខភាព ៖ ០១២ ៦៨ ២៨ ០៨ និង ០១២ ៨០ ៧៧ ៧៦

៥. មានបាត់ក្មេង ឬចាស់ទុំវង្វេង  ឬមានបញ្ហាផ្សេងៗទៀត ៖ ០៩៧ ៧៧ ៨០ ០០៣ , ០៤២ ៦៦ ៥៦ ៥៦៥ និង ០១២ ៤៦ ០៤ ០១ ។

ប្រភព៖ Face Book

0 comments:

Post a Comment