Wednesday, March 16, 2016

វិស័យ៤​​​ ធំៗ ដែលលោក ស សុខា បាន និងកំពុងធ្វើ : អប់រំ , យុវជន, កីឡា និងចរាចរណ៍

12715603_1671566039788034_56731391020393995_n


ភ្នំពេញ៖ លោក ស សុខា អ្នកតំណាងរាស្ត្រវ័យក្មេង មណ្ឌល ព្រៃវែង និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តព្រៃវែង ដែលជាកូនប្រុសច្បងរបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា និងលោកជំទាវ ញ៉ែម សាខន ស ខេង ជាយុវជនមួយរូប ដែលបានចូលរួមយ៉ាងសកម្មក្នុងកិច្ចការបំរើសង្គមជាតិមាតុភូមិកម្ពុជាយើង ។ ក្នុងនោះយើងសង្កេតឃើញថា វិស័យសំខាន់ៗ ចំនួន ៤ ដែលលោក ស សុខា បាន និងកំពុងធ្វើ​ រួមមាន៖ វិស័យអប់រំ វិស័យយុវជន វិស័យកីឡា និងវិស័យចរាចរណ៍ ។ ក្រោយពីបញ្ចប់ការសិក្សាពីបរទេស លោក ស សុខា បានមកបំរើការងារនគរបាលចរាចរណ៍រាជធានីភ្នំពេញ មានឋាន:ជា ស្នងការរង ទទួលបន្ទុកចរាចរណ៍ ។ ក្នុងកិច្ចការជា អ្នកទទួលបន្ទុកផ្នែកចរាចរណ៍ក្រុង លោក ស សុខា បានអនុវត្តយ៉ាងខ្ជាប់ខ្ជួន និងត្រឹមត្រូវតាមផ្លូវច្បាប់ ដោយមិនបែងចែកមន្ត្រី ឬប្រជាពលរដ្ឋឡើយ ក្នុងការអនុវត្តច្បាប់ ដែលរហូតធ្វើអោយយុវជន យុវនារី អ្នកដើរលេងយប់មួយចំនួនធំ មានការខ្លាចរអារ នៃការមិនគោរពច្បាប់ចរាចរណ៍ ។ សូម្បីតែមន្ត្រីរាជការធំៗមួយចំនួន ក៏ត្រូវលោក ស សុខា ធ្វើការចាប់រថយន្តផាកពិន័យតាមផ្លូវច្បាប់ដែរ ។ ជាងនេះទៅទៀត ក្រោមការដឹកនាំរបស់លោក ស សុខា មន្ត្រីនគរបាលចរាចរណ៍ មានអំណាច ឥទ្ធិពលពេញបរិបូរណ៍ក្នុងចាប់ផាកពិន័យ ដោយមិនខ្លាចថាជាកូនអ្នកនេះអ្នកនោះឡើយ ។ បន្ទាប់មកទៀត លោក ស សុខា បានទៅកាន់តួនាទីជា អ្នកតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា ខេត្តព្រៃវែង និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តព្រៃវែង ។ ក្នុងតួនាទីជា អ្នកតំណាងរាស្ត្រ និងប្រធានយុវជនខេត្តព្រៃវែង លោក ស សុខា បានយកចិត្តទុកដាក់លើវិស័យអប់រំ ដោយក្នុងនោះ លោកបានសហការណ៍ជាមួយអង្គការសង្គមស៊ីវិល ចុះបណ្តុះបណ្តាលអំពីវិធីសាស្ត្ររៀនសូត្រត្រៀមប្រលង និងជ្រើសរើសជំនាញមហាវិទ្យាល័យ ព្រមទាំងជួលគ្រូបំប៉នវិជ្ជាសំខាន់ៗដល់សិស្សថ្នាក់ទី១២  ផ្តល់សំភារ:សិក្សា ផ្តល់រង្វាន់លើកទឹកចិត្តសិស្សជាប់និទ្ទេសល្អ ជួយជួសជុលសាលារៀន ផ្តល់សំភារ:ផ្សេងៗសំរាប់សាលារៀន ផ្តល់អាហារូបករណ៍ និងកន្លែងស្នាក់នៅសម្រាប់សិស្សមកបន្តការសិក្សានៅទីក្រុងភ្នំពេញ ព្រមទាំងផ្តល់អាហារូបករណ៍ទៅសិក្សានៅបរទេសទៀតផង ។សំរាប់វិស័យយុវជន លោក ស សុខា បានផ្តល់ការបណ្តុះបណ្តាលជំនាញផ្សេងៗ ផ្តល់ការងារ ផ្តល់ការណែនាំដើម្បីតម្រង់ទិសដៅ និងដឹកនាំយុវជនអោយធ្វើកិច្ចការងារសង្គម ជាច្រើនទៀត ។ ចំពោះវិស័យកីឡា លោក ស សុខា បានជំរុញយុវជន យុវនារី អោយចូលចិត្តលេងដើម្បីសុខភាព បណ្តុះបណ្តាលក្រុមកីឡាករ បាល់ទាត់ បាល់ទះ ត្រៀមប្រកួតថ្នាក់ជាតិ និងអន្តរជាតិ ព្រមទាំងបានលើកកំពស់វិស័យកីឡានេះ ដោយការឧបត្ថម្ភគាំទ្រជាសំភារ:កីឡា និងថវិកាគ្រប់ពេលវេលា ។ ចំណែកឯវិស័យចរាចរណ៍វិញ លោក ស សុខា ដោយធ្លាប់ជាស្នងការរង ទទួលបន្ទុកចរាចរណ៍ លោកបានអញ្ជើញអ្នកជំនាញច្បាប់ចរាចរណ៍សិក្ខាសាលាអប់រំពីច្បាប់ចរាចរណ៍ និងចែក មួកសុវត្ថិភាព រាប់ម៉ឺនមួក ទូទាំងខេត្តព្រៃវែង ។ ក្រៅពីវិស័យទាំង៤ លោក ស សុខា ក៏បានជួយឧបត្ថម្ភជាសំភារ:ប្រើប្រាស់ គ្រឿងឧបភោគ បរិភោគ ថវិកាដល់ជនពិការ យោធិនពិការ ក្មេងកំព្រា ចាស់ជរា និងកសាងវត្តអារាម កាត់វ៉ែនតាជូនចាស់ៗ សំអាតបរិស្ថាន ជាដើម ៕


11895297_1614814728796499_6287599080693397850_o


10537022_175426166134364_3322058732104048328_n


12074573_175425666134414_4963059198887707087_n


12622361_1664723317138973_5892897699103302613_o


12239242_1639675982977040_700153888241659847_o


10442990_1652775488333756_102853520250339899_n


12341154_1667609983480661_6208798821053159001_n


12321637_1645348052409833_2180414381313010321_n


12814263_1678401102437861_656971176489707791_n


12369145_1647426472201991_4477639585190298119_n


12715451_1671566343121337_8669511983010979557_n


12794452_1679289489015689_7788350135937178092_n


12813899_10207471887187672_5426562203178602146_n


11059474_1585911971731554_810711009293637725_n12804622_1585911938398224_2434539153507806379_n


12801385_764022320394994_5819217970961585734_n12804771_764022357061657_6238195459074574085_n


12814153_764022383728321_5768820320010254785_n






0 comments:

Post a Comment