Tuesday, March 15, 2016

នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង អញ្ជើញជាអធិបតីពិធី បិទវគ្គហ្វឹកហ្វឺនជំនាញឆត្រយោងជំនាន់ទី២០

10492524_1750985315137195_1377776456447329444_n


កំពង់ស្ពឺ៖ លោកនាយឧត្តមសេនីយ៍ ហុីង ប៊ុនហៀង អគ្គមេបញ្ជាការរងកងយោធិពលខេមរ:ភូមិ បានអញ្ចើញជាអធិបតី ក្នុងពិធីបិទវគ្គហ្វឹកហ្វឺនជំនាញឆត្រយោងជំនាន់ទី២០ វគ្គជំនាញអាវុធគាំទ្រ ត្បាល់ ១០០មមនិង ៨២មម នាព្រឹកថ្ងៃទី១៥ ខែ មិនា ឆ្នាំ២០១៦។ ពិធីបិទវគ្គហ្វឹកហ្វឺនជំនាញឆត្រយោងជំនាន់ទី២០ វគ្គជំនាញអាវុធគាំទ្រ ត្បាល់១០០មម ត្បាល់៨២មម ដេកា ៧៥ មម ជំនាន់ទី១ វគ្គជំនាញអាវុធបេ៤០-បេ៤១-១៤.៥មមជំនាន់ទី១ និង វគ្គជំនាញឆ្លាមសមុទ្រជំនាន់ទី៤ ។បន្ទាប់ពីបានស្តាប់របាការណ៏ហ្វឹកហ្វឺន របស់ ឧឯក ចាប ភក្តី រួចមក ក៏មានការសម្តែង លោតឆត្រយោង ពីយន្តហោះផងដែរ ។នាយឧត្តមសេនីយ៍  ហុីង ប៊ុនហៀង អគ្គមេបញ្ជាការរង ក្នុងនាមឯកឧត្តមឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងក្នុងនាម នាយឧត្តមសេនីយ៍ បណ្ឌិត ប៉ុល សារឿន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ និងក្នុងនាមនាយឧត្តមសេនីយ៍ គន់ គីម អគ្គមេបញ្ជាការររង កងយោធពលខេមរភូមិន្ទ និងជានាយសេនាធិការចម្រុះ នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង បានថ្លែងនូវការកោតសសើរ និងវាយតំលៃខ្ពស់ ចំពោះឧត្តមសេនីយ៍ឯក ចាប ភក្តី មេបញ្ចាកាឆត្រយោង៩១១ និង នាយក-នាយករងសាលាដែលបានបំពេញតួរនាទីភារកិច្ចរបស់ខ្លួនក្នុងកិច្ចការពារជាតិមាតុភូមិពិសេសក្នុងការលើកកម្ពស់តំកើនសមត្ថភាពក្នុងជួរកងទ័ព ។ហើយសិក្ខាកាម ដែលបានខិតខំ យកចិត្តទុកដាក់ ក្នុងការហ្វឹកហ្វឺនរៀនសូត្រ បង្កើនសមត្ថភាពទទួលបានលទ្ធផលល្អនៅពេលនេះ ។




នាយឧត្តមសេនីយ៍ ផ្តាំផ្ញើដល់សិក្ខាកាមទាំងអស់ត្រូវ ត្រូវគោរពវិន័យគោរពតាមលក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុងរបស់ កងយោធពលខេមរភូមិន្ទ សំដៅថែរក្សាភាពថ្លៃថ្នូ របស់កងយោធពលខេមរភូមិន្ទ ព្រមទាំងបានលើកឡើង ពីស្ថានភាពនយោបាយថ្មីៗ នាពេលបច្ខុប្បន្ននេះ ដល់គ្រូយោធាចារ្យ និងសិក្ខាកាមឲ្យកាន់តែយល់ច្បាស់ថា តួនាទីរបស់កងយោធពលខេមរភូមិន្ទ គឺការការពារបូរណភាពទឹកដី ការពារព្រះមហាក្សត្រ ថែរក្សាការពារសន្តិសុខ សុវត្តិភាពសង្គម និងប្រជាជនពិសេស គឺការពាររដ្ឋាភិបាលស្របច្បាប់ ។


ក្នុងពិធីនោះដែរ នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង ក៏បាននាំយកនូវអំណោយដ៏ថ្លៃថ្លា របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន​ សែន ដែលរួមមាន៖ អង្ករ ៥តោន, មី ១០០កេសតូច, ស្រាបៀរ ១០០កេស, ទឹកសុទ្ធ​ ១០០កេស, ខោប៉ារ៉ា ៣០០កំប្លេរ, មួក ចំនួន​​ ៣០០មួក និងបានឧបត្តមដល់អ្នកបើកយន្តហោះ ៥នាក់ ចំនួន ៦០០ុដុល្លា, ក្រុមគ្រូយោធាចារ្យ ៦៥នាក់ ក្នុងម្នាក់ៗ ២មុឺនរៀល, នាយទាហានសកម្មចំនួន ២០០នាក់ក្នុងម្នាក់ៗ ទទួលបាន ២មឺុនរៀល សិក្ខាកាមចំនួន ៥៣៥នាក់ ក្នុងម្នាក់ៗទទួលបាន ២មឺុនរៀល និងបានឧបត្តម្ភថវិកាចំនួន ១៥លានរៀលក្នុងកម្មវិធីនេះផងដែរ ៕


1512518_1750985045137222_8779374376879918607_n


10274194_1750984965137230_2313136905552001359_n (1)


1914248_1750985281803865_1179101844509183640_n


10492524_1750985315137195_1377776456447329444_n


10295802_1750985235137203_3906302525300159445_n


1505298_1750985491803844_406631176578820426_n



0 comments:

Post a Comment