Recent Posts

Seo Services

សម្តេច ស ខេង ដឹកនាំប្រតិភូជាន់ខ្ពស់ពិនិត្យសភាពការណ៍ទូទៅតំបន់ខ្សែក្រវ៉ាត់ព្រំដែនកម្ពុជា-ថៃ

12512412_1575387149442390_2193417142218409606_n


News New : នាព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៦នេះ គណ:ប្រតិភូជាន់ខ្ពស់ ដឹកនាំដោយ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចុះត្រួតពិនិត្យសភាពការណ៍ទូទៅ តំបន់ផ្លូវខ្សែក្រវ៉ាត់ការពារព្រំដែន និងសំណេះសំណាលសួរសុខទុក្ខកងកម្លាំងប្រដាប់អាវុធ ដែលកំពុងឈរជើងការពារព្រំដែន កម្ពុជា-ថៃ ស្ថិតនៅក្នុងខេត្តកោះកុង និងខេត្តពោធិសាត់ ទិសបច្ចឹមនៃព្រះរាជាណាចក្រកម្ពុជា ។ អញ្ជើញអមដំណើរគណ:អធិបតី នាឱកាសនោះរួមមាន៖  ឯកឧត្តមជាទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ នៃរាជរដ្ឋាភិបាលកម្ពុជា និងថ្នាក់ដឹកនាំជុំវិញខេត្ត ព្រមទាំងកងកម្លាំងវិស្វកម្ម យ៉ាងច្រើនកុះករ ។
ថ្លែងទៅកាន់កងកម្លាំងប្រដាប់អាវុធ ដែលកំពុងឈរជើងការពារព្រំដែន កម្ពុជា-ថៃ នាពេលនោះ សម្តេចក្រឡាហោម ស ខេង បានសំដែងនូវការកោតសរសើរដល់ការខិតខំប្រឹងប្រែងមិនខ្លាចនឿយហត់របស់នាយ នាយរង និងពលទាហ៊ាន នាយ នាយរង និងពលនគរបាលទាំងអស់ នៅក្នុងបុព្វហេតុការពារនូវសុខសន្តិភាព សុវត្ថិភាពតាមបណ្តោយព្រំដែន កសាងនូវខ្សែក្រវ៉ាត់ព្រំដែនមួយប្រកបដោយសន្តិភាព និងការអភិវឌ្ឍ ។
ក្នុងឱកាសនោះដែរ សម្តេចក្រឡាហោម ស ខេង ក៏បាននាំយកនូវអំណោយជា គ្រឿងឧបភោគ បរិភោគ និងថវិកាមួយចំនួន ទៅចែកជូនដល់កងកម្លាំងវិស្វកម្ម ដែលកំពុងឈរជើងការពារព្រំដែនកម្ពុជា-ថៃ ផងដែរ៕


12670355_1575387176109054_6421515834300782758_n


12931262_1575387339442371_5032325172101638978_n


12932554_1575387372775701_5743817169716557834_n


12512386_1575387236109048_2425080239758912792_n


12924400_1575387399442365_5377015264750597982_n


12670336_1575387296109042_1755758982285426506_n


12931206_1575387469442358_2265340953506402364_n


12924400_1575387209442384_4936096205854470753_n

សម្តេច ស ខេង ដឹកនាំប្រតិភូជាន់ខ្ពស់ពិនិត្យសភាពការណ៍ទូទៅតំបន់ខ្សែក្រវ៉ាត់ព្រំដែនកម្ពុជា-ថៃ សម្តេច ស ខេង ដឹកនាំប្រតិភូជាន់ខ្ពស់ពិនិត្យសភាពការណ៍ទូទៅតំបន់ខ្សែក្រវ៉ាត់ព្រំដែនកម្ពុជា-ថៃ Reviewed by Unknown on 1:01:00 AM Rating: 5

No comments:

Powered by Blogger.