Wednesday, March 2, 2016

ឯកឧត្តម ហ៊ូ សាគុណ ចុះពិនិត្យការហ្វឹកហាត់គណ:បញ្ជាការនគរបាលជាតិ ប្រចាំភូមិភាគទី៤ ខេត្តព្រះវិហារ

12800149_1560080030973102_4340721650281425754_n

ព្រះវិហារ៖ នាព្រឹកថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៦ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ូ សាគុណ អគ្គស្នងការរងនគរបាលជាតិ និងជាប្រធាននាយកដ្ឋានកណ្តាលនគរបាលព្រំដែន តំណាងឯកឧត្តម នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានចុះត្រួតពិនិត្យមើលសកម្មភាពសិក្ខាកាមចំនួន ៣៤០នាក់ ក្នុងវគ្គហ្វឹកហ្វឺនមុខជំនាញនគរបាលការពារព្រំដែន លើទីលានហ្វឹកហាត់ជាក់ស្តែង នៅគណៈបញ្ជាការនគរបាលជាតិ ប្រចាំទិសភូមិភាគទី៤ ខេត្តព្រះវិហារ ។
តាងនាមអោយថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ឯកឧត្តមអគ្គស្នងការរងនគរបាលជាតិ បានធ្វើការណែនាំដល់សិក្ខាកាមទាំងអស់ ត្រូវអនុវត្តអោយបានមឺុងម៉ាត់នូវភារកិច្ចរបស់ខ្លួន ពេលត្រឡប់ទៅកាន់អង្គភាពវិញ ត្រូវយកចំណេះដឹង ដែលទទួលបានផ្សាភ្ជាប់នឹងការអនុវត្តជាក់ស្តែង បំរើការជូនប្រទេសជាតិស្របតាមផែនការយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ក្រសួងមហាផ្ទៃ និងអគ្គស្នងការដ្ឋាននគរបាលជាតិ ដែលបានប្រគល់ជូនអោយទទួលបានដោយជោគជ័យ ៕


12670779_1560080107639761_3257550877988627517_n

12790954_1560080057639766_4677744580877061417_n

0 comments:

Post a Comment