Sunday, March 6, 2016

លោក ស សុខា ដឹកនាំប្រជុំប្រចាំខែ

12790853_1678003392477632_2583675103163946103_n


ព្រៃវែង៖ លោក ស សុខា ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តព្រៃវែង ព្រឹកថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៦នេះ បានដឹកនាំអង្គប្រជុំ បូកសរុបលទ្ធផលការងារប្រចាំខែកុម្ភ: និងលើកទិសដៅការងារខែមីនា របស់សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តព្រៃវែង នៅការិយាល័យ សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តព្រៃវែង។ ក្នុងកិច្ចប្រជុំនោះ មានការចូលរួមពីសមាជិកគណ:កម្មាធិការកណ្តាលថ្នាក់ខេត្ត អគ្គលេខាធិការ និងប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា គ្រប់ស្រុកទាំងអស់   ទូទាំងខេត្តព្រៃវែង ។ អង្គប្រជុំនេះ បានសង្កត់ធ្ងន់ទៅលើ លទ្ធផលការងារប្រចាំខែកុម្ភ: ថាតើតាមបណ្តាលស្រុកនីមួយៗបានធ្វើសកម្មភាពអ្វីខ្លះ? ពិសេសទាក់ទងនឹងសកម្មភាពមនុស្សធម៌ដូចជា៖ ការសាងសង់ផ្ទះជូនប្រជាពលរដ្ឋ ខ្វះផ្ទះសំបែងស្នាក់នៅ ឬផ្ទះនោះចាស់ទ្រុឌទ្រោម និងជីវភាពក្រីក្រលំបាក ដែលជាទិសដៅរបស់ លោកប្រធាន ស សុខា កំណត់អោយតាមស្រុកនីមួយៗ យ៉ាងតិចត្រូវសាងសង់ផ្ទះជូនប្រជាពលរដ្ឋអោយបាន ២ខ្នង ក្នុង ១ស្រុក ការជួយបន្ទាន់ក្នុងករណីប្រជាពលរដ្ឋជួបបញ្ហាបន្ទាន់ៗ ភ្លើងឆេះផ្ទះ គ្រោះធម្មជាតិ ឬខ្វះខាតជីវភាពដោយប្រការណាមួយ ។ ជាងនេះទៅទៀត អង្គប្រជុំ ក៏នឹងកំណត់ទិសដៅការងារបន្តសម្រាប់ ខែមីនា ផងដែរ៕


12802777_1678003409144297_3054941294836599748_n


12800338_1678003519144286_3608056263656532947_n


12800137_1678003469144291_1448677258243808607_n


12802857_1678003439144294_357078675099044605_n

0 comments:

Post a Comment