Recent Posts

Seo Services

លោក ហែម ដារិទ្ធិ នាំអំណោយសម្តេច ប៊ុន រ៉ានី ចែកជូនដល់ផ្ទះ ១៣គ្រួសារ

11987_918021051647600_1686948019355676867_n

News New: នាព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៦ នេះ  អនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដែលដឹកនាំដោយ លោក ហែម ដារិទិ្ធ ប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌពោធិ៍សែនជ័យ និងជាអភិបាលនៃគណ:អភិបាលខណ្ឌពោធិ៍សែនជ័យ និងលោកស្រី អឹម ថាវី ប្រធានអនុសាខាខណ្ឌ បាននាំយកអំណោយដ៏ថ្លៃថ្លា របស់សម្តេចកិត្តិព្រឹទ្ធិបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ទៅចែកជូនដល់ចាស់ជរា ទុរគតជន នៅ ទីស្នាក់ការភូមិប៉ប្រកខាងត្បូង សង្កាត់កាកាបចំនួន ១១គ្រួសារ និងបន្តដំណើរយកអំណោយទៅជូនដល់ផ្ទះលោកយាយចំនួន ២គ្រួសារទៀត ដែលជាចាស់ជរាគ្មានទីពឹង ហើយឈឺដើរមិនរួច រស់នៅភូមិប៉ប្រកនេះដែរ ។
អំណោយដែលបានយកទៅចែកជូនលោកយាយលោកតាម្នាក់ៗទទួលបាន៖
- អង្ក ៣០គីឡូក្រាម
- មីយើង ១កេះ
- ត្រីខ ១០កំប៉ុង
- ឃីត ១កញ្ចប់ ដែលក្នុងនោះមាន (មុង ១ ភួយ ១ ក្រម៉ា ១​ និងសារុង ១)
-ថវិកា ៥ម៉ឺនរៀល ។
ដោយឡែកសំរាប់លោកយាយ គ្មានទីពឹង ២នាក់ ដែលយកទៅជូនដល់ផ្ទះ ទទួលបានអំណោយដូចគ្នា និងថវិកា ១០ម់ឺនរៀលក្នុង ១នាក់ផងដែរ៕


12063618_918020898314282_1179542920577206583_n

12376672_918020924980946_2758641105031008408_n

10363832_918021084980930_9192614757269939126_n

12592612_918021141647591_7443043140594705204_n

12524132_918021004980938_5482797410116572550_n

 
លោក ហែម ដារិទ្ធិ នាំអំណោយសម្តេច ប៊ុន រ៉ានី ចែកជូនដល់ផ្ទះ ១៣គ្រួសារ លោក ហែម ដារិទ្ធិ នាំអំណោយសម្តេច ប៊ុន រ៉ានី ចែកជូនដល់ផ្ទះ ១៣គ្រួសារ Reviewed by Unknown on 10:20:00 PM Rating: 5

No comments:

Powered by Blogger.