Monday, March 7, 2016

អាចមានហេតុផល ៣ចំណុច ដែលលោក កឹម សុខា មិនបកស្រាយរឿងអាស្រូវស្នេហាតាមខ្សែអាត់សំលេង

12779192_1298620586821904_3643904355051050122_o (1)

បទវិភាគនយោបាយ៖ សប្តាហ៍នេះ News New មានបទវិភាគនយោបាយមួយ ទាក់ទិនទៅរឿងអាស្រូវស្នេហាតាមខ្សែអាត់សំលេង ដែលមានការពាក់ព័ន្ធនឹងលោក កឹម សុខា ប្រធាបស្តីទីគណបក្សសង្គ្រោះជាតិនោះ ។ យើងសង្កេតឃើញថា បើទោះបីជាមានការផ្សព្វផ្សាយតាមសារព័ត៌មាន និងសង្គម Facebook ជាច្រើន ពីមួយថ្ងៃទៅមួយថ្ងៃ រហូតដល់មានក្រុមនិស្សិតដាក់ញ្ញត្តិសុំអោយលោក កឹម សុខា ចេញមុខបកស្រាយថា តើសំលេងក្នុងខ្សែអាត់នោះ ជាសំលេងពិតរបស់លោក ឬមិនមែន?ប៉ុន្តែលោក កឹម សុខា នៅតែធ្វើមិនដឹងមិនលឺ មិនព្រមបកស្រាយ ថាពិត ឬមិនពិតដែរ។ ជុំវិញករណីនេះ News New សុំធ្វើការវិភាគថា លោក កឹម សុខា អាចមាន ហេតុផល ៣ចំណុច ដែលធ្វើអោយលោកមិនព្រមចេញមុខបកស្រាយ ដូចខាងក្រោម៖

ទី១៖ សំលេងនោះជាសំលេងពិតរបស់លោក កឹម សុខា ។ ដូច្នោះលោក មិនអាចសារភាព ថាជាសំលេងរបស់លោកនោះទេ ព្រោះលោកជាអ្នកតំណាងរាស្ត្រមួយរូប ដែល តំណាងអោយប្រជារាស្ត្ររាប់ម៉ឺននាក់ និងជាប្រធានស្តីទីគណបក្សដ៏ធំទី២ ក្នុងព្រះរាជាណាចក្រកម្ពុជា ។ម្យ៉ាងទង្វើរនេះ ត្រូវប្រឈមផ្លូវច្បាប់ ព្រោះកញ្ញា ស្រីមុំ បាន អះអាងថាខ្លួនមានផ្ទៃពោះ និងមួយទៀតករណីកញ្ញា ធី សុវណ្ណថា អាចនឹងប្តឹងផ្តល់លោក កឹម សុខា ពីបទបរិហារកេរ្តិ៍នាងទៀត ។ ដូច្នោះលោក កឹម សុខា មិនត្រូវ ទោសជាន់ទោសហើយទេ? ជាងនេះទៅទៀត បើលោកសារភាព ថាជាសំលេងរបស់លោក តើនឹងមានស្ត្រីប៉ុន្មានរូប ដែលខឹងសំបានឹងលោក? ហើយនឹងមានមនុស្ស ទូទៅប៉ុន្មាននាក់ គេនឹងថ្កោលទោសលោកដែរ? ហេតុផលនេះហើយ លោក កឹម សុខា មិនអាចចេញបកស្រាយថាជាសំលេងពិតរបស់លោកនោះទេ ។

ទី២៖ លោកធ្វើជាមិនដឹងមិនលឺ តាំងខ្លួនជាព្រះ មិនឆ្លើយតបរឿងនេះជារៀងរហូត រហូតដល់វាបាត់ទៅវិញដោយខ្លួនឯង ព្រោះលោកគិតថា ធ្វើបែបនេះវាមានប្រយោជន៍ពីរសំខាន់គឺ៖

ប្រយោជន៍ទី១៖ ប្រជាពលរដ្ឋជាច្រើន ដែលស្រលាញ់លោក ជឿលើលោក តាមលោក និងស្រលាញ់សង្គ្រោះជាតិ ពួកគាត់នឹងមិនជឿថា លោក កឹម សុខា ប្រព្រឹត្តបែបនេះឡើយ ។

ប្រយោជន៍ទី២៖ បើលោក កឹម សុខា មានរឿងបែបច្រើនវិញ បើចេះតែចេញមុខដោះស្រាយ ។ តើនឹងមានរឿងប៉ុន្មានទៀតចេញមកអោយលោកបកស្រាយ? បើទោះបីជារឿងប្រឌិតក៏ដោយចុះ តើមានប្រយោជន៍អ្វី ដែលលោកត្រូវប្តឹងទៅអ្នកកញ្ញា ស្រីមុំ នោះ ព្រោះបើលោកធ្វើបែបនេះ នោះប្រជាពលរដ្ឋទាំងមូលនឹងធ្វើការរិះគន់លោក ថា មិនទាន់កាន់អំណាចផង ខ្លាំងប៉ុណ្ណឹងហើយ ចុះទំរាំកាន់អំណាចទៀត តើខ្លាំងយ៉ាងណាទៅ?

ទី៣៖ គឺជាការរៀបចំរបស់លោកផ្ទាល់ រឺការរៀបចំរបស់ក្រុមបក្សផ្សេង ។ ចំណុចទី៣ នេះយើងអាចបកស្រាយបានជាពីរផែនការគឺ៖

ផែនការណ៍ទី១៖ ជាការរៀបចំរបស់លោក កឹម សុខា ផ្ទាល់ ក្នុងគោលបំណងដើម្បីបង្ហាញអោយមតិសាធារណ:យល់ថា លោកត្រូវគេមួលបង្កាច់ តាមខ្សែអាត់សំលេង នេះ ហើយលោកបែរជានៅស្ងៀម ធ្វើចិត្តដូចព្រះ គួរអោយអាណិត និងគោរព(នេះសម្រាប់អ្នកស្រលាញ់លោក និងសង្គ្រោះជាតិ) ។ ម្យ៉ាងទៀត គែជាការលើកបង្ហាញអោយអ្នកគាំទ្រ សង្គ្រោះជាតិដឹងកាន់តែច្បាស់ថា កញ្ញា ធី សុវណ្ណថា មិនមែនជាសកម្មជនគណបក្សសង្គ្រោះជាតិដូចពីមុនពេលបោះឆ្នោតនោះឡើយ តាមរយ:ប្រតិកម្មតប ឬការប្តឹងផ្តល់ណាមួយរបស់កញ្ញា ធី សុវណ្ណថា ទៅលោក កឹម សុខា នោះ ។

ផែនការណ៍ទី២៖ ជាការរៀបចំរបស់ក្រុមបក្សផ្សេងណាមួយ ក្នុងគោលបំណងធ្វើអោយផ្ទៃក្នុងគណបក្សសង្គ្រោះជាតិរង្គោះរង្គើរ អាចបែកជាពីរគឺ អ្នកគាំទ្រលោក កឹម សុខា នៅតែគិតថាលោក កឹម សុខា ត្រឹមត្រូវ ទៅគណបក្សសិទ្ធិមនុស្សវិញ ុ។ ចំណែកអ្នកគាំទ្រគណបក្ស សម រង្ស៉ី អាចអន់ចិត្តនឹងលោក កឹម សុខា ហើយទាមទារបែកទៅគណបក្ស សម រង្ស៉ី វិញ ៕

បញ្ជាក់៖ នេះគ្រាន់តែជាការវិភាគរបស់ News New ប៉ុណ្ណោះ ៕

0 comments:

Post a Comment