Tuesday, March 15, 2016

សម្តេច ហ៊ុន សែន : មិនដូចអ្នកាសែតបរទេស និងកាសែតខ្មែរមួយចំនួនថា កម្ពុជា ជាឋាននរកលោកីយ

12052655_973280579387106_5951075104122550295_o


ភ្នំពេញ៖ នាព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៦នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធី "សម្ពោធស្ថានីយចេញដំណើរថ្មី នៃអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ" (Phnom Penh International Airport) ។ សូមបញ្ជាក់ថា ស្ថានីយបន្ថែមថ្មីនេះ នឹងជួយបង្កើនសមត្ថភាពទ្វេដង សំរាប់ត្រៀមទទួលភ្ញៀវទេសចរណ៍ ៥លាននាក់ក្នុង ១ឆ្នាំ និងសំរាប់សមត្ថភាពបំរើតំរូវការទេសចរណ៍៥ ទៅ៨ឆ្នាំទៅមុខទៀត។សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា រហូតមកដល់ពេលនេះ កម្ពុជាបានទទួលបានភ្ញៀវទេសចរណ៍បានកើនឡើងរហូតដល់ ៤លាន ៧សែននាក់ហើយ ដែលទាំងនេះដោយសារតែ កម្ពុជាមានសន្តិភាពពេញលេញ និងក្រោមគោលនយោបាយឈ្នះឈ្នះរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេច ហ៊ុន សែន ជាពិសេសកម្ពុជាមានតំបន់ទេសចេណ៍ ដែលមានភាពទាក់ទាញអារម្មណ៍ភ្ញៀវទេសចរណ៍ជាច្រើនទៀត ។ សម្តេចតេជោ ក៏បានរលឹកផងដែរពីប្រវត្តិនៃការកកើត នៃអាកាសយានដ្ឋានអន្តរជាតិភ្នំេពញ គឺត្រូវផ្តើមកើតឡើងពីចំណុចសូន្យ ព្រោះតំបន់នេះ ពីអតីតកាលមិនមានការអភិវឌ្ឍន៍អ្វីនោះទេ។ ហើយក៏មិនមានប្រជាពលរដ្ឋរស់នៅដែរ ។ តែមកដល់ពេលនេះ ព្រលានយន្តហោះកម្ពុជា គឺបានទទួលយន្តហោះធំៗ មួយចំនួនមកកម្ពុជា រួមទាំងយន្តហោះប្រធានាធិបតីអាមេរិក មកចុះចតនៅទីនេះផងដែរ។ ដែលនេះក៏អាចបញ្ជាក់បានពីសមត្ថភាពព្រលានយន្តហោះយើង បើទោះបីនៅមានកង្វះខាតផ្លូវហោះហើរច្រើន មិនសូវទូលាយក៏ដោយ ក៏បានឃើញអំពីរីកចម្រើនពិតប្រាកដ មិនដូចអ្នកកាសែតបរទេស និងកាសែតជនជាតិខ្មែរមួយចំនួន ដែលនិយាយអាក្រក់ពីកម្ពុជាថា ជាឋាននរកលោកីយ បែបមានគំនិតឈ្នានីសដល់កម្ពុជានោះទេ ។ ក្នុងឱកាសនោះផងដែរ សម្តេចតេជោ ក៏បានផ្តាំផ្ញើដល់មន្ត្រីដែលបំរើការងារនៅក្នុងព្រលានយន្តហោះទូទាំងប្រទេស  ត្រូវយកចិត្តទុកដាក់ធ្វើការងារអោយបានល្អ បំរើសេវាកម្មអោយមានប្រសិទ្ធភាព ផ្តល់ភាពកក់ក្តៅ និងទំនុកចិត្តដល់ភ្ញៀវ ដើម្បីអោយទេសចរណ៍គេមកលេងម្តងហើយចង់មកម្តងទៀត ។ សូមកុំអោយភ្ញៀវទេសចរណ៌និយាយថា កម្ពុជាលំបាកណាស់ ចាប់តាំងពីចុះយន្តហោះមក ។ ផ្ទុយទៅវិញ ប្រសិនបើយើងបំរើសេវាកម្មបានល្អនោះ ភ្ញៀវទេសចរណ៍បរទេសនឹងអាចនាំបងប្អូនសាច់ញាតិ និងមិត្តភ័ក្តិរបស់គេមកកាន់តែច្រើនថែមទៀត ។


សម្តេចអគ្គមហាសរនាបតីតេជោ ហ៊ុន សែន ក៏បានអញ្ជើញកាត់ខ្សែបូរ សម្ពោធដាក់ដាក់អោយដំណើរនូវស្ថានីយអ្នកដំណើរនៃអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ព្រមទាំងបានអញ្ជើញទស្សនាទីកន្លែងលក់ដូរ(Retail shops) មួយចំនួននៅក្នុងអគាស្ថានីយនេះ ក្នុងបរិយាកាសរីករាយបំផុត៕


12841232_973275982720899_6414551284246771623_o


10449982_973280299387134_4768819337198091857_o


10365424_973275972720900_3651983231032627865_o


1501652_973280626053768_6152026358737088943_o


12772020_973276446054186_8865237189159212192_o


10619886_973276452720852_1158998077489572298_o


12194576_973276606054170_2747669429220549996_o

0 comments:

Post a Comment