ភ្នំពេញ៖ ឯកឧត្តម ប៉េង ប៉ាត់ ត្រូវជាស្វាមី របស់លោកជំទាវឧបនាយករដ្ឋមន្រ្តី ម៉ែន សំអន បានទទួលមរណៈភាព កាលពីវេលាម៉ោង១:៣៥នាទីទៀបភ្លឺ នាថ្ងៃទី០២ ខែមិនា ឆ្នាំ២០១៦នេះ ក្នុងជន្មាយុ ៦៦ឆ្នាំ ដោយរោគាពាធ ។ សពតម្កល់នៅភូមិគ្រឹះលេខ ៣ ផ្លូវលេខ ៤៦៦ សង្កាត់ ទន្លេបាសាក់ ខណ្ឌ ចំការមន រាជធានីភ្នំពេញ (ខាងជើងក្រសួងមហាផ្ទៃ) ។ គួរបញ្ជាក់ដែរថា ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉េង ប៉ាត់ ជាសមាជិកព្រឹទ្ធសភា និងជាសមាជិកគណ:កម្មាធិការមហាផ្ទៃ ការពារជាតិ ទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា អធិការកិច្ច និងមុខងារសាធារណ: ។ សពរបស់ឯកឧត្តម នឹងដង្ហែរទៅកាន់ឈាបនដ្ឋាននៅទីលានមុខវត្តបទុមវត្តី នាព្រឹកថ្ងៃសៅរ៍ ទី៥ ខែមិនា ឆ្នាំ២០១៦ ខាងមុខនេះ ។
ស្វាមីលោកជំទាវ ម៉ែន សំអន ទទួលមរណភាព
Reviewed by Unknown
on
8:05:00 PM
Rating:
No comments: