Recent Posts

Seo Services

សម្តេច ស ខេង សុំអោយអភិបាលខេត្តបន្ទាយមានជ័យថ្មី ត្រូវបង្កើនសាមគ្គីភាព​ និងសហប្រតិបត្តិការ.............

1915941_1318753501473456_8496336765204360976_n (1)


News New: សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសំដែងនូវការកោតសរសើរចំពោះរដ្ឋបាលខេត្តបន្ទាយមានជ័យ ដែលមានស្នាដៃល្អក្នុងការគ្រប់គ្រងរដ្ឋបាលដែនដីរបស់ខ្លួនយ៉ាងល្អប្រសើរ និងមានការរីកចម្រើនកន្លងមក។ សម្តេច ក្រឡាហោមក៏បានធ្វើការផ្តាំផ្ញើរផងដែរ ដល់ឯកឧត្តមអភិបាលខេត្ត ដែលទើបតែងតាំងថ្មី ត្រូវធ្វើយ៉ាងណា ពង្រឹងឱ្យបានល្អនូវសាមគ្គីភាព ឯកភាពផ្ទៃក្នុង និងសហប្រតិបត្តិការគ្នាទៅវិញទៅមក ជាមួយបណ្តាក្រសួងស្ថាប័ននានា ក្នុងភារកិច្ចរក្សាការពារ សុខសន្តិភាព សុវត្ថិភាព និងការអភិវឌ្ឍមូលដ្ឋានអោយកាន់តែល្អប្រសើរថែមទៀត។ សម្តេចក្រឡាហោម ស ខេង ថ្លែងបែបននេះ នៅក្នុងឱកាសដែលសម្តេច និងឯកឧត្តមឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រឆាំងគ្រឿងញៀន បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់  ក្នុងពិធី ប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងអភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ​ កាលពីព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៦នេះ ។
អញ្ជើញចូលរួមក្នុងពិធីនោះដែរ រួមមាន៖ ឯកឧត្តម លោកជំទាវ ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង ថ្នាក់ដឹកនាំមន្ទីរ អង្គភាព និងមន្ត្រីរាជការជុំវិញខេត្តយ៉ាងច្រើនកុះករ។
បើយោងតាមព្រះរាជក្រឹត្យនែព្រះមហាក្សត្រ ត្រូវបានតែងតាំងឯកឧត្តម សួន បវរ ឋានន្តរស័ក្តិឧត្តមមន្ត្រីថ្នាក់លេខ៤ ជាអភិបាលនៃគណ:អភិបាលលខេត្តបន្ទាយមានជ័យ ជំនួស ឯកឧត្តម គោ ស៊ុំសាវឿត ឋានន្តរស័ក្តិឧត្តមមន្ត្រីថ្នាក់លេខ១ នៃក្របខណ្ឌមន្ត្រីគ្រប់គ្រងរដ្ឋបាលក្រសួងទេសចរណ៍ ដែលត្រូវផ្លាស់ទៅបំរើការងារនៅក្របខណ្ឌដើមវិញ ៕


12063528_1318756364806503_7627990809984763560_n


12928356_1318756401473166_3881002803623740040_n


12919851_1318756468139826_1998932793672535638_n


10399755_1318756858139787_8267228361057392785_n


12512411_1318756654806474_7317689996202990157_n


12923206_1318756558139817_5983860288059898436_n


12931156_1318756724806467_8397912582898996401_n


12931288_1318756544806485_2474460219582596283_n (1)


សម្តេច ស ខេង សុំអោយអភិបាលខេត្តបន្ទាយមានជ័យថ្មី ត្រូវបង្កើនសាមគ្គីភាព​ និងសហប្រតិបត្តិការ............. សម្តេច ស ខេង សុំអោយអភិបាលខេត្តបន្ទាយមានជ័យថ្មី ត្រូវបង្កើនសាមគ្គីភាព​
និងសហប្រតិបត្តិការ............. Reviewed by Unknown on 12:39:00 AM Rating: 5

No comments:

Powered by Blogger.