Sunday, March 20, 2016

ឯកឧត្តម ជា សុមេធី ទទួលសិស្ស ២៥០នាក់ ពីភ្នំពេញ

10262172_804626052976838_5890330193242244939_n


News New : នាព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៦ នេះ ឯកឧត្តម ជា សុមេធី អភិបាលនៃគណ:អភិបាលខេត្តព្រៃវែង និងលោកជំទាវ បានទទួលស្វាគមន៍ដំណើរទស្សនកិច្ចសិក្សារបស់សិស្សានុសិស្ស និងយុវជន យុវនារី កាយរិទ្ធ កាកបាទក្រហម ពីរាជធានីភ្នំពេញ ចំនួន ២៥០នាក់ នៅគេហដ្ឋានសម្តេច ជា ស៊ីម នាអន្លង់ជ្រៅ ឃុំក្របៅ ស្រុកកំចាយមារ ខេត្តព្រៃវែង ។  ក្នុងដំណើរទស្សនកិច្ចសិក្សានោះដែរ ប្អូនៗទាំង ២៥០នាក់ ក៏បានចូលគោរពវិញ្ញាណក្ខន្ធ សម្តេចអគ្គមហាធម្មពោធិសាល ជា សីុម និងលោកជំទាវ ញ៉ែមសឿន នាព្រះចេតិយ្យរបស់សម្តេច និងលោកជំទាវផងដែរ ។ នាឱកាសនោះឯកឧត្តម ជា សុមេធី និងលោកជំទាវ ក៏បានទទួលរៀបចំអាហារសំរន់មាន៖  នំប័ុងសាច់ ទឹកក្រូច ទឺកសុទ្ឋ និងកាហ្វេ ជូនដល់ប្អូនៗសិស្សានុសិស្ស និងយុវជន យុវនារី ព្រមទាំងលោកគ្រូ អ្នកគ្រូ ផងដែរ។​នេះជាសណ្តានចិត្តដ៏ប្រពៃរបស់ឯកឧត្តម និងលោកជំទាវ ចំពោះប្អូនៗសិស្សានុសិស្ស យុវជន យុវនារី និងលោកគ្រូ អ្នកគ្រូ គួរកោតសរសើរបំផុត៕


អត្ថបទ៖ លោក សារ៉ន


10264543_804625809643529_2632265158423844176_n


10649903_804625886310188_7831889017747078442_n


1936176_804626069643503_6332580002229038496_n


10371740_804625902976853_3703661603048678514_n


10394481_804625726310204_1035156525794790321_n


1454897_804625939643516_1758519406007702207_n


1915660_221767391511272_7871787460276748061_n


1934833_221767214844623_6825755263896956660_n


944868_221767484844596_5356227379315880887_n


12108730_221765701511441_3061392676510413611_n


10583986_221767041511307_2060659187005660542_n


11937437_221767428177935_6027218412368576645_n


0 comments:

Post a Comment