Recent Posts

Seo Services

ពលរដ្ឋសាទរ ឯកឧត្តម ជា សុផារ៉ា កាន់តួនាទីថ្មីចំកន្លែងដីធ្លី ដែលកំពុងប្រឈមរាល់ថ្ងៃ

994743_1058561710867191_2467950653334703224_n


News New: ឯកឧត្តម ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍជនបទ ត្រូវបានតែងតាំងជាទេសរដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងដែនដីនគរូបនីយកម្ម និងសំណង់ នេះបើ យោងតាមលិខិតស្នើសុំរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន សុំសម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បោះឆ្នោតផ្តល់ទំនុកចិត្តពិសមាជិករដ្ឋសភា កាលពីថ្ងៃទិ១៦ ខែមីនា ឆ្នាំ២០១៦នោះ ។ នៅពេលដែលមានការតែងតាំងឯកឧត្តម ជា សុផារ៉ា ទៅកាន់ក្រសួងដែនដីនគរូបនីយកម្ម និងសំណង់ បែបនេះ ប្រជាពលរដ្ឋមួយចំនួនធំ បានអបអរសាទរ និងត្រេកអរ ថានឹងមានការដោះស្រាយឡើងវិញ លើបញ្ហាទំនាស់ដីធ្លីរាល់ថ្ងៃនេះ ជាក់ជាមិនខានឡើយ ព្រោះកាលដែលឯកឧត្តម នៅជាអភិបាលរាជធានីភ្នំពេញនោះ គេមិនសូវឃើញមានបញ្ហាទំនាស់ដីធ្លីក្នុងរាធានីភ្នំពេញ ដូចមួយរយ:ពេលក្រោយ និងបន្តនៅសេសសល់រហូតដល់បច្ចុប្បន្ន ចាប់តាំងពី ឯកឧត្តម ឈប់ពីតំណឺងជា អភិបាលរាជធានីភ្នំពេញនោះ ។ជាងនេះទៅទៀត កាលដែលឯកឧត្តម ជាអភិបាលរាជធានីភ្នំពេញនោះ មន្ត្រីរាជការសាលារាជធានីភ្នំពេញ មានការស្រលាញ់ពេញចិត្តឯកឧត្តមជាខ្លាំង រហូតដល់បច្ចុប្បន្ននៅតែនិយាយតៗគ្នា៕

ពលរដ្ឋសាទរ ឯកឧត្តម ជា សុផារ៉ា កាន់តួនាទីថ្មីចំកន្លែងដីធ្លី ដែលកំពុងប្រឈមរាល់ថ្ងៃ ពលរដ្ឋសាទរ ឯកឧត្តម ជា សុផារ៉ា កាន់តួនាទីថ្មីចំកន្លែងដីធ្លី ដែលកំពុងប្រឈមរាល់ថ្ងៃ Reviewed by Unknown on 10:08:00 PM Rating: 5

No comments:

Powered by Blogger.