Recent Posts

Seo Services

១៨មីនា ខួបទី៤៦ នៃការសំលាប់យ៉ាងឃោរឃៅ ២របបជាប់គ្នា

10458494_974339569281207_7695915454743432562_n


ភ្នំពេញ៖ ថ្ងៃទី១៨ ខែមីនា គឺជាខួបទី៤៦ឆ្នាំ នៃរបប លន់ នល់ ជាថ្ងៃប្រវត្តិសាស្ត្រ ដែលបាននាំយកនូវការកាប់សំលាប់ប្រជាពលរដ្ឋយ៉ាងសាហាវ អស់រាប់លាននាក់ (១៨ មីនា ១៩៧០ -១៨ មីនា ២០១៦) ថ្ងៃដែល លន់ នល់ ធ្វើរដ្ឋប្រហារទម្លាក់ ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះបរមរតនកោដិ ចេញពីតួនាទីដឹកនាំប្រទេសកម្ពុជា ហើយក៏ជាការចាប់ផ្តើមនៃសង្រ្គាមស៊ីវិលនៅកម្ពុជាផងដែរ។ លទ្ឋផលនៃការធ្វើរដ្ឋប្រហារនោះ គឺបានធ្វើអោយមានសង្រ្គាមរាំរៃ ដែលបណ្តាលអោយបាត់បង់ជីវិតមនុស្ស សត្វ និងទ្រព្យសមត្តិជាច្រើន ហើយបន្តរហូតមកដល់របបសាហាវយង់ឃ្នង ប៉ុល ពត (១៧ មេសា ១៩៧៥- ៧ មករា ១៩៧៩)។រូបភាពមួយចំនួនខាងក្រោមអំពីវិបត្តិសង្រ្គាមក្នុងរបប លន់ នល់ គឺអាចបញ្ជាក់ច្បាស់លទ្ឋផលសង្រ្គាម ដែលបង្កអោយមានភាពភ័យខ្លាច និងវិនាសកម្មដែលបានបំផ្លាញជីវិតមនុស្ស និងការរស់នៅ ព្រមទាំងបានបំផ្លាញនូវអនាគតយុវជនជាច្រើនលាននាក់ទៀតផង។ សង្គ្រាមដ៏រាំរៃ និងសាហាវឃោរឃៅ សម័យ លន់ នល់ បាន សំលាប់ប្រជាពលរដ្ឋអស់ជាច្រើន ។ ក្រោយមកបន្តបន្ទាប់ សង្គ្រាមរាំរៃ បានកើតឡើងឥតឈប់ឈរ រហូតដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ប៉ុល ពត បានមកគ្រប់គ្រងលើប្រទេសកម្ពុជា ហើយបានធ្វើទុក្ខបុកម្និញ ធ្វើទារុណកម្ម និងកាប់សំលាប់ប្រជាពលរដ្ឋខ្មែរស្លូតត្រង់យ៉ាងសាហាវព្រៃផ្សៃរកទីបំផុត ដែលបណ្តាលអោយស្លាប់អស់រាប់លាននាក់ ។ ថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ទើបប្រទេសកម្ពុជា បានរួចផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ក្រោមការដឹកនាំរំដោះជាតិរបស់គណបក្សប្រជា ជនកម្ពុជា មានសម្តេច ជា ស៊ីម សម្តេច ហេង សំរិន និងសម្តេច ហ៊ុន សែន ជាប្រមុខ ៕


535306_974339619281202_3014118388476731343_n


10996001_974339565947874_8100289473138462385_n


1916295_974339809281183_1912533854900929448_n


1988_974339745947856_5181927918651563796_n


10458494_974339785947852_7584216379484503841_n


1653313_974339659281198_3999596760938952210_n


10420006_974339612614536_8256925269003703474_n


10006223_974339732614524_4492031250710066853_n


10339633_974339815947849_7356359386303586886_n1510645_974339705947860_7600196801767407199_n


 
១៨មីនា ខួបទី៤៦ នៃការសំលាប់យ៉ាងឃោរឃៅ ២របបជាប់គ្នា ១៨មីនា ខួបទី៤៦ នៃការសំលាប់យ៉ាងឃោរឃៅ ២របបជាប់គ្នា Reviewed by Unknown on 12:54:00 AM Rating: 5

No comments:

Powered by Blogger.