Thursday, March 3, 2016

លោកអភិបាលក្រុង លាត ភិរុណ បញ្ហាទំនប់បារាយអណ្តែត

12376306_172825626432695_3428010977367715507_n


ព្រៃវែង៖ នាព្រឹកថ្ងៃទី៤  ខែមីនា ឆ្នាំ២០១៦ នៅសាលាក្រុងព្រៃវែង ខេត្តព្រៃវែង លោក លាត ភិរុណ អភិបាល នៃគណៈអភិបាលក្រុងព្រៃវែង បានអនុញ្ញាតអោយ លោកស្រី យឹម អ៊ុត អនុប្រធានមន្ទីរកសិកម្មខេត្ដព្រៃវែង ដេីម្បីចូលជួបសំដែងការគួរសម និងបង្ហាញពីគម្រោងការអភិវឌ្ឍប្រព័ន្ធធារាសាស្រ្ដ និងបង្កេីនផលិតភាពកសិកម្ម នៅទំនប់បារាយអណ្ដែត ដែលស្ថិតនៅក្នុងសង្កាត់ បារាយណ៍ ក្រុង ព្រៃវែង ខេត្ត ព្រៃវែង ។ ក្នុងកិច្ចជំនួបនោះដែរ លោកស្រី អនុប្រធានមន្ទីរកសិកម្មខេត្ត បានរាយការណ៍ ជូនលោកអភិបាលក្រុង អំពីដំណើរការអនុវត្តគម្រោងប្រព័ន្ធធារាសាស្ត្រទំនប់បារាយអណ្តែត ក្នុងគោលបំណងដើម្បីបង្កើនផលិតភាពកសិកម្ម អោយទទួលបានទិន្នផល កសិផលខ្ពស់ ដើម្បីបង្កើតចំណូលជូនប្រជាពលរដ្ឋអោយកាន់តែប្រសើរឡើង ។ ឆ្លើយតបទៅនឹងលោកស្រី យឹម អ៊ុត លោក លាត ភិរុណ បានថ្លែងអំណរគុណចំពោះការយកចិត្តគិតគូរពីកិច្ចការបង្កបង្កើនផលជូនបងប្អូនប្រជាពលរដ្ឋក្នុងក្រុងព្រៃវែង របស់មន្ទីរកសិកម្មខេត្តព្រៃវែង ក្នុងស្មារតីរួមគ្នាធ្វើយ៉ាងណា អោយប្រជា កសិករ មានជីវភាពល្អថែមមួយកំរិតទៀត ។


12794506_172825556432702_8159415041990289296_n

0 comments:

Post a Comment