Recent Posts

Seo Services

កាកបាទក្រហមកម្ពុជាខេត្តព្រៃវែង ឧទ្ទេសនាមវិជ្ជាសង្គ្រោះបឋមដល់សមាជិក សមាជិកា

12909507_511214005748075_4332456520464837944_o

News New: សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង​កាលពីព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៦នេះ បានបើកវគ្គបណ្តុះបណ្តាលស្តីពី កាផ្សព្វផ្សាយ គោលការណ៍គ្រឹះរបស់ចលនាអន្តរជាតិ កាកបាទក្រហម អឌ្ឍចន្ទ្រក្រហម មូលដ្ឋានច្បាប់មនុស្សធម៌អន្តរជាតិ និងវិជ្ជាសង្គ្រោះបឋម ក្រោមអធិបតីភាព ឯកឧត្តម ឧកញ៉ា សុខ ផេង អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង និងមានការអញ្ជើញចូលរួមឧទ្ទេសនាមវិជ្ជាសង្រោះបឋមពីមន្ត្រីជំនាញនៃទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា ។ វគ្គបណ្តុះបណ្តាលនេះ រៀបចំឡើងក្នុងគោលបំណង បណ្តុះបណ្តាលការយល់ដឹង និងជំនាញ ដល់សមាជិក សមាជិកា គណៈកម្មាធិការសាខា មន្ត្រីអនុសាខាស្រុក-ក្រុង អ្នកស្ម័គ្រចិត្ត និងយុវជនកាកបាទក្រហមកម្ពុជា ដើម្បីត្រៀមយកទៅបំពេញការងារ និងបេសកម្មមនុស្សធម៌នានា នៅទូទំងខេត្តព្រៃវែងទាំងមូល៕

អត្ថបទ៖ លោក សារ៉ន

12525114_511213989081410_8318345010251638478_o

12916228_511214029081406_8700554173300863131_o

12525090_511214062414736_1195029709950732319_o
កាកបាទក្រហមកម្ពុជាខេត្តព្រៃវែង ឧទ្ទេសនាមវិជ្ជាសង្គ្រោះបឋមដល់សមាជិក សមាជិកា កាកបាទក្រហមកម្ពុជាខេត្តព្រៃវែង ឧទ្ទេសនាមវិជ្ជាសង្គ្រោះបឋមដល់សមាជិក សមាជិកា Reviewed by Unknown on 1:30:00 AM Rating: 5

No comments:

Powered by Blogger.