Thursday, March 10, 2016

ពលរដ្ឋថាមានប័ណ្ណកម្មសិទ្ធិហើយតែមិនមានសិទ្ធិកាន់កាប់ ស្នើសុំសម្តេច ស ខេង ជួយអន្តរាគម

12790852_1738015656411429_4435906152253614236_n

ភ្នំពេញ៖ Account Facebook ដែលមានឈ្មោះថា " ស្រុកខ្មែរសម័យតេជោ " បានសរសេរ Comment លើ Account Facebook ឈ្មោះ " ប្រសាសន៍អ៊ំខេង" ដោយស្នើសុំ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជួយអន្តរាគម រឿងដីអមសងខាងផ្លូវលេខ១៩៩៨ និង១០០៣ ដែលមានប័ណ្ណកម្មសិទ្ធិហើយ តែមិនមានសិទ្ធិកាន់កាប់សោះ ។ ខាងក្រោមនេះ ជាអត្ថន័យ Comment ទាំងពីររបស់ Account Facebook  ស្រុកខ្មែរសម័យតេជោ ​៖

Comment ទី១៖ សជណ របស់ក្រសួងមហាផ្ទៃដែលសម្រេចឲ្យអាជ្ញាធររាជធានីភ្នំពេញបន្តធ្វេីប័ណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋមានដីនៅអមសងខាងផ្លូវលេខ១៩៩៨ និង១០០៣តាំងពីឆ្នាំ២០០៩ ដែលមកទល់ពេលនេះពួកគាត់បានទទួលប័ណ្ណកម្មសិទ្ធិអស់ហេីយ ។ ក៏ប៉ុន្តែនៅតែមិនអាចប្រេីប្រាស់សិទ្ធិកាប់កាប់ដីបានដែរដោយសារផ្លូវដែលបានជីកកាយជាប្រឡាយរហូតមកដល់ពេលនេះ ថ្ងៃទី១១ ខែមិនា ឆ្នាំ២០១៦ អាជ្ញាធរនៅតែមិនព្រមដោះស្រាយសោះ ហេីយថែមទាំងប្រេីគ្រប់វិធានការ កៀបសង្កត់ប្រជាជនលក់ទៅអោយឈ្មួញទៀត សេចក្តីដូចបានគោរពជម្រាបជូនសម្តេចក្រឡាហោម ខាងលេីនេះសូមមេត្តាជួយប្រជាពលរដ្ឋដោយអនុគ្រោះដោយគ្រាន់តែធ្វេីផ្លូវលេខ១៩៩៨ ប្រវែងប្រហែល ៥០០ម៉ែត្រ និងដាក់លូឆ្លងប្រឡាយអូអាគុជលេីផ្លូវ១០០៣ សូមសម្តេចមានវិធានការតាមការគួរដោយអនុគ្រោះ សូមអរគុណ

12790945_1738015549744773_7574016971695824357_n10466882_765290886934804_1121153587_n

Comment​ ទី២៖ សូមសម្តេចក្រឡាហោម មេត្តាផ្តល់យុត្តិធម៌ជូនប្រជាពលរដ្ឋ ដែលមានក្បាលដីស្របច្បាប់ ចុះបញ្ជីជាប្រព័ន្ធនៅអមសងខាងផ្លូវលេខ១៩៨៨ ចាប់ពីចំនុចកែងផ្លូវលេខ១០០៥ ដល់១០០៣ (ស្ថិតនៅខណ្ឌសែនសុខ)ដែលត្រូវបានជីកកាត់ផ្តាច់មិនអោយធ្វេីដំណេីរហេីយមានចេតនាបង្ខំអោយប្រជាពលរដ្ឋលក់ទៅអោយឈ្មួញ តាមរយះ សជណ ដែលជាន់លេីកម្មសិទ្ធិប្រជាពលរដ្ឋ ហេីយមកដល់ពេលនេះជិតដប់ឆ្នាំហេីយដែលប្រជាពលរដ្ឋបានរងគ្រោះដោយសារមន្រ្តីខិលខូចព្យាយាមធ្វេីការកៀបសង្កត់ប្រជាពលរដ្ឋដែលពួកគាត់ជាច្រេីនបានចូលនិវត្តន៌ការងារហេីយតែមិនឃេីញអាជ្ញាធរខណ្ឌសែនសុខ និងសាលារាជធានីដោះស្រាយជូនពួកគាត់សោះដីផ្លូវប្រវែងប្រហែល៥០០ម៉ែត្រ ហេីយថ្មីៗនៅឆ្នាំ២០១៣នេះ អាជ្ញាធរបានជីកាត់ផ្តាច់ផ្លូវឆ្លងប្រឡាយអូអាគុជលេីផ្លូវ១០០៣ មិនអោយធ្វេីដំំណេីរទៀតសូមសម្តេចមេត្តាដោយអនុគ្រោះអោយក្រុមការងារចុះអង្កេតពិនិត្យមេីលការងារនេះដោយអនុគ្រោះផង សូមបង្ហាញទីតាំងរូបភាពតាមផ្កាយរណបដែលមានដាក់ថាផ្លូវ១០០៧ ក៏ប៉ុន្តែតាមប្លង់សាលាក្រុងជាផ្លូវលេ១៩៩៨ ដែលបានជីកហេីយទុកអោយប្រជាពលរដ្ឋរងគ្រោះមកដល់ពេលនេះជិត ១០ឆ្នាំមកហេីយ . សូមអរគុណ

10419816_765290926934800_1399818933_n12834504_765290890268137_2048613890_n

 

0 comments:

Post a Comment