Saturday, March 19, 2016

កង្វល់ពលរដ្ឋជុំវិញការកកស្ទះចរាចរណ៍រាល់ថ្ងៃ

12498937_770138049783421_2041877958_n


News New : ភាពនៃការកកស្ទះចរាចរណ៍រាល់ថ្ងៃនេះ ត្រូវបានក្លាយជា ការរំខានដ៏ធ្ងន់ធ្ងរ សំរាប់បងប្អូនប្រជាពលរដ្ឋអ្នកធ្វើដំណើរទូទៅ ។ បើទោះបីជារាជរដ្ឋាភិបាល កម្ពុជា បាន និងកំពុងខិតខំយកចិត្តទុកដាក់ កសាងបន្ថែមផ្លូវផ្នល់ ស្ពានអាកាស ផ្លូវវាង ផ្លូវកាត់ ជាច្រើនក៏ដោយ តែការកកស្ទះចរាចរណ៍ នៅតែបន្តមានជាប្រចាំ ដោយសារតែ កំនើននៃរថយន្ត ម៉ូតូ កង់បី ស៊ីក្លូ កង់ របស់ប្រជាជនកម្ពុជាយើង។ ជាងនេះទៅទៀត មន្ត្រីនគរបាលចរាចរណ៍ ក៏បានដាក់ប្រចាំការនៅតាមបណ្តាផ្លូវ ឬស្តុប មួយចំនួន ដែលតែងតែមានការកកស្ទះ តែនៅតែមិនអាចទប់ទល់បានទៀត ព្រោះតែអ្នកបើកបរមួយចំនួន មិនបានគោរពតាមផ្លូវសញ្ញាបញ្ជារ ចរាចរណ៍ និងការចង្អុលបង្ហាញរបស់នគរបាលចរាចរណ៍ គឺព្យាយាមយកឈ្នះ និងចង់ទៅមុនរៀងៗខ្លួន ។ ម្យ៉ាងវិញទៀត ការកកស្ទះមួយចំនួនតូច បណ្តាលមកពីកន្លែងធ្វើផ្លូវ ធ្វើលូខ្លះមិនបាន ដាក់សញ្ញាបញ្ជាក់ថា ខាងមុខមានការដ្ឋានសាងសង់ផ្លូវ មិនអាចចូលទៅបានទេ រឺក៏ហាមចូល ជាដើម ដែលជាហេតុធ្វើអោយអ្នក បើកបរ នាំគ្នាចូលទៅ និងបណ្តាលអោយកកស្ទះតែម្តង ។ បើទោះបីជា មានការដាក់សញ្ញាបញ្ជាក់ តែការដាក់នោះ នៅជិតការដ្ឋានតែម្តង មានន័យថា អ្នកបើកបរ ចូលដល់ហើយ ទើបឃើញ ។ តើកន្លែងនេះអ្នកសញ្ញាយល់ដូចម្តេចដែរ? ចុះបើតំបន់គ្មានផ្លូវវាង ។ តើយ៉ាងម៉េចដែរ? ត្រង់កន្លែងនេះ គួរណាស់ការដាក់សញ្ញាអោយបានពីចំងាយ ដើម្បីអោយអ្នកបើកបរ រកផ្លូវវាងអោយហើយ ។


ប្រជាពលរដ្ឋមួយចំនួន ដែលជាអ្នកបើកបររថយន្ត ម៉ូតូ បានថ្លែងពីកង្វល់របស់ពួកគាត់ប្រាប់ភ្នាក់ងារ News New ទាក់ទិនទៅនឹងការកកស្ទះចរាចរណ៍នេះថា ពួកគាត់ត្រូវចំណាយពេលធ្វើដំណើរ ១ម៉ោង ទៅ២ម៉ោង ទំរាំដល់កន្លែងធ្វើការ ដោយសារតែការកកស្ទះចរាចរណ៍រាល់ថ្ងៃនេះ ពិសេសព្រឹក ហើយបើគិតទៅលើចំងាយផ្លូវនោះ ត្រូវប្រើពេលតែ ២០ ទៅ៣០នាទីប៉ុណ្ណោះ ។ ពេលខ្លះពួកគាត់ត្រូវប្រឈមនឹងស្តីបន្ទោសពីកន្លែងធ្វើការងារ និងកន្លែងខ្លះទៀត ត្រូវគេកាត់ប្រាក់ខែទៀត ផង ដោយសារតែទៅយឺតនេះ ។ សំរាប់ការកកស្ឬះចរាចរណ៍នេះ ប្រជាពលរដ្ឋមិនបានស្តីបន្ទោស រាជរដ្ឋាភិបាល និងមន្ត្រីនគរបាលចរាចរណ៍នោះឡើយ ព្រោះរាជរដ្ឋា ភិបាល បានប្រឹងប្រែងកសាងផ្លូវបន្ថែម ស្ពានអាកាស និងផ្លូវក្រោមដីទៀត ដើម្បីកុំអោយកកស្ទះ ។ ចំណែកនគរបាលចរាចរណ៍ ពួកគាត់ក៏បានប្រឹងប្រែងសម្រួល ចរាចរណ៍ ទាំងកណ្តាលថ្ងៃ និងពេលភ្លៀង ដើម្បីបញ្ជាសការកកស្ទះនេះ ។តែនៅតែមានការកកស្ទះនេះ ។ ប្រជាពលរដ្ឋទាំងនោះ បានបញ្ជាក់ទៀតថា មូលហេតុនៃការ កកស្ទះគឺ មកពី កំនើន នៃយានយន្ត កំនើនមនុស្សក្នុងទីក្រុង និងការដណ្តើមគ្នាទៅមុនរៀងៗខ្លួន ដោយមិនស្តាប់ការបញ្ជាររបស់មន្ត្រីនគរបាលចរាចរណ៍ និងភ្លើងសញ្ញាចរាចរណ៍នោះឯង ។


News New ស្នើសុំដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ មេត្តាចូលរួមគោរពច្បាប់ចរាចរណ៍ ដោយគោរពភ្លើងសញ្ញាចរាចរណ៍ មន្ត្រីនគរបាលចរាចរណ៍ចង្អុលបង្ហាញ និងមានការអធ្យាស្រ័យគ្នា កុំចង់ទៅមុន ចង់ចាញ់ឈ្នះ ដែលបណ្តាលអោយមានការកកស្ទះ​ ព្រោះវាធ្វើអោយយឺតយ៉ាវទាំងអស់គ្នា ៕


12721647_770138359783390_1313613733_n

0 comments:

Post a Comment