Thursday, March 24, 2016

លោក ហែម ដារិទ្ធ រួមគ្នាកាត់បន្ថយបញ្ហាពីធំទៅតូច ពីតូចទៅគ្មានបញ្ហា

12512408_531668357014307_8851956671529844_n


News New: នាព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៦ នេះ  នៅក្នុងភូមិតាងួន សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ បានបើកវេទិកាសាធារណ:មួយ ដើម្បីស្រង់មតិយោបល់ និងសំណូមពរនានា របស់បងប្អូនប្រជាពលរដ្ឋក្នុងភូមិ ។ តាមរយៈវេទិកាសាធារណ:នេះ លោក ហែម ដារិទ្ធ អភិបាលនៃគណ:អភិបាលខណ្ឌពោធិ៍សែនជ័យ បានអោយដឹងថា បញ្ហាមួយចំនួនត្រូវបានបកស្រាយបំភ្លឺ ពីមន្ត្រីជំនាញពាក់ព័ន្ធ និងបញ្ហាមួយចំនួនទៀត ត្រូវក្រុមការងារយកទៅពិភាក្សាដោះស្រាយបន្ត។ ឆ្លៀតក្នុងឱកាសនោះ លោក ហែម ដារិទ្ធ ក៏បានសូមសំណូមពរដល់បងប្អូនប្រជាពលរដ្ឋក្នុងភូមិតាងួនទាំងអស់ សូមអោយមានការសហការណ៍មួយអាជ្ញារធ ដើម្បីចួលរួមពង្រឹងភូមិ សង្កាត់អោយមានសុវត្ថិភាព និងត្រូវចេះយោគយល់គ្នាទៅវិញទៅមកក្នុងស្មារតីសាមគ្គីភាព នៅក្នុងជីវភាពរស់នៅជាប្រចាំថ្ងៃ ដែលយើងជាអ្នកមានភូមិផងរបងជាមួយ ដើម្បីជាការកាត់បន្ថយបញ្ហាពីធំទៅតូច ពីតូចទៅជាគ្មានបញ្ហា ហើយដែលទាំងអស់នេះ ចាំបាច់ត្រូវមានការចូលរួមពីសំណាក់បងប្អូនប្រជាពលរដ្ឋទាំងគ្នាគ្រប់ស្រទាប់វណ្ណៈ ៕


12671708_531668797014263_4395548333041859409_o (1)


12440597_531668817014261_3961081617162269485_o


1599824_531668710347605_2921017410112314943_o


12525099_531668533680956_3601860442245216759_o

0 comments:

Post a Comment