Sunday, March 20, 2016

ការបាត់ជំនឿចិត្តលើប្រាក់រៀល ធ្វើអោយប្រាក់រៀលពិបាកចរាចរ



12030448_820925268017727_3555427425235396996_o


ភ្នំពេញ៖ នៅក្នុង ទិវាដាក់ប្រាក់រៀលឲ្យចរាចរឡើងវិញ លើកទី៣៦ ថ្ងៃទី២០ មីនា ១៩៨០ - ២០ មីនា ២០១៦ ម្សិលម៉ិញនេះ ​មានការលើកឡើងរដៀងគ្នាអំពីការចរាចរប្រាក់រៀលនោះទូទាំងប្រទេសកម្ពុជា ក្នុងគោលដៅលើកកំពស់ប្រាក់រៀល  ព្រោះប្រាក់រៀលជារូបិយវត្ថុជាតិ ដែលតំណាងអោយអត្តសញ្ញាណជាតិ និងមានតួនាទីដ៏សំខាន់ក្នុងការអភិវឌ្ឍសង្គម ទាំងវិស័យពាណិជ្ជកម្ម វិនិយោគ ហិរញ្ញវត្ថុ និងសេដ្ឋកិច្ចជាតិទាំងមូល ។ ខាងក្រោមនេះ ជាការលើកឡើងរដៀងគ្នាអំពីប្រាក់រៀល៖


ឯកឧត្តម ស៊ុំ សន្និសិទ្ធ អគ្គលេខាធិការធនាគារជាតិនៃកម្ពុជា បានគូសបញ្ជាក់ថា" ការបាត់ជំនឿចិត្តលើប្រាក់រៀលពីសំណាក់សាធារណជន បានធ្វើឱ្យប្រាក់រៀលពិបាកចរាចរ។ដូច្នេះគ្រប់ក្រសួងស្ថាប័ន វិស័យពាក់ព័ន្ធ ​​​​​ និងប្រជាជនកម្ពុជាទាំងអស់ ចូលរួមចំណែកក្នុងការលើកស្ទួយការប្រើប្រាស់ប្រាក់រៀលបន្ថែមទៀត"។


លោកជំទាវ នាវ ច័ន្ទថាណា ទេសាភិបាលរងធនាគារជាតិ នៃកម្ពុជា បានលើកឡើងថា " កម្ពុជាត្រូវតែរក្សា និងជំរុញការប្រើប្រាស់ប្រាក់រៀល ដើម្បីអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមជាតិយើងប្រកបដោយចីរភាព" ។


លោកឧកញ៉ា សុខ ពិសិដ្ឋ ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា បានមានប្រសាសន៍ថា “ការប្រើប្រាស់ប្រាក់រៀល នឹងរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព តាមរយៈការពង្រឹងប្រសិទ្ធភាពគោលនយោបាយរូបិយវត្ថុ ។ ទន្ទឹមនេះ សមាគមលោក ក៏បាននិងកំពុងចូលរួមចំណែកក្នុងការជំរុញ គាំទ្រ លើកទឹកចិត្ត និងជ្រោមជ្រែងឱ្យម្ចាស់អាជីវកម្មទាំងអស់ប្រើប្រាស់រូបិយវត្ថុជាតិដោយស្ម័គ្រចិត្ត” ។​


លោក គា បូរាណ⁣ នាយកប្រតិបត្តិ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអេអឹមខេ៖ " ការប្រើប្រាស់ប្រាក់រៀលជួយលើកស្ទួយជីវភាពប្រជាជន និងសេដ្ឋកិច្ច" ។


News New ក៏សូមចូលរួមអំពាវនាវផងដែរ ដល់បណ្តាក្រុមហ៊ុនក្រុម ស្ថាប័ន និងបងប្អូនប្រជាពលរដ្ឋកម្ពុជាទាំងមូល សូមចូលរួមចាយក្រដាសប្រាក់រៀលខ្មែរយើង អោយបានទូលំទូលាយ ដើម្បីលើកកំពស់​រូបិយប័ណ្ណខ្មែរយើង ចៀសជាងចាយ និងអោយតំលៃក្រដាសប្រាក់គេច្រើនជាង ក្រដាសប្រាក់ខ្លួនឯងនោះ៕


អត្ថបទ៖ លោក សារ៉ន


12672151_820525898057664_129338246783936146_o


12729146_820916588018595_8219997802156453137_n


12795027_820917548018499_7393077553930313616_o


12440748_820927574684163_4903500504052492257_o


12247760_820916608018593_7117636445208522885_o






















0 comments:

Post a Comment