Wednesday, March 9, 2016

ឯកឧត្តម ឯម សំអាន អញ្ជើញជាអធិបតី ទិវានារីអន្តរជាតិ ៨មីនា ត្បូងឃ្មុំ

12803029_1563441833970255_5181477737938073352_n

ត្បូងឃ្មុំ៖ នាព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៦ នេះ ឯកឧត្តម នាយឧត្តមសេនីយ៍ ឯម សំអាន  រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ ជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីក្នុងពិធី អបអរសាទរ ខួបលើកទី១០៥ ទិវានារីអន្តរជាតិ ៨មីនា ឆ្នាំ២០១៦ នៅវិទ្យាល័យព្រែកជរ  ដែលស្ថិតក្នុងភូមិព្រែកជរ  ឃុំសេដា  ស្រុកដំបែរ  ខេត្តត្បូងឃ្មុំ ។
ចូលរួមក្នុងពិធីនោះដែរមាន ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលជាថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ថ្នាក់ដឹកនាំជុំវិញសាលាខេត្តត្បូងឃ្មុំ កងកម្លាំងប្រដាប់អាវុធទាំង ៣ប្រភេទ មន្ត្រីរាជការ និស្សិត សិស្ស និងបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករ ។ ក្នុងឱកាសនោះដែរ ឯកឧត្តម ក៏បាននាំយកនូវសំភារ:សិក្សា មាន ប៉ិច សៀវភៅ បន្ទាត់ ខ្មៅដៃ និងថវិកា មួយចំនួនជូនដល់សាលា និងសិស្សានុសិស្សផងដែរ ៕

12814305_1563441890636916_6030922439217943430_n

1524619_1563442300636875_2404113884820067577_n

1010630_1563442427303529_4865471998598682008_n

12239481_1563442117303560_4764125848012133932_n

12799082_1563442073970231_1461803131321384044_n

 

0 comments:

Post a Comment