Recent Posts

Seo Services

ប្រធានមន្ទីរពេទ្យគន្ធបុប្ផា ត្រូវព្រះមហាក្សត្រ តែងតាំងជាទីប្រឹក្សាក្រសួងសុខាភិបាល

12376623_1712132019055927_3898616438310423466_n

News New: ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុតព្រះអង្គសព្វព្រះរាជហឫទ័យ បានត្រាស់បង្គាប់ តែងតាំង និងផ្តល់ឋាន: ដល់លោកសាស្ត្រាចារ្យ Beat Richner បច្ចុប្បន្នជា ប្រធានមន្ទីពេទ្យគន្ធបុប្ផា ជាទីប្រឹក្សាក្រសួងសុខាភិបាលមានឋានៈស្មើនឹង រដ្ឋលេខាធិការ ដើម្បីជាការតបស្នងចំពោះការខិតខំប្រឹងប្រែងរបស់លោកសាស្ត្រាចារ្យ Beat Richner ដែលបាន និងកំពុងស្វែងរកជំនួយពីគ្រប់ទិសទីទាំងក្នុង និងក្រៅប្រទេស ដើម្បីយកមកផ្គត់ផ្គង់មន្ទីរពេទ្យគន្ធបុប្ផា សម្រាប់ព្យាបាលជំងឺដល់កុមារា កុមារីខ្មែរទូទាំងប្រទេស ។ គុណបំណាច់ដ៏ធំធេងនេះរបស់លោកសាស្ត្រាចារ្យ ក្នុងការជួយសង្គ្រោះជីវិតកុមារកម្ពុជា រាប់ម៉ឺនរាប់សែននាក់ ដែលមកសំរាកព្យាបាលជំងឺពីមួយថ្ងៃទៅមួយថ្ងៃ ពិតជាមិនអាចកាត់ថ្លៃបាន ក្នុងនាមលោកជាជនជាតិបរទេសសោះ តែបែរជាស្រលាញ់ខ្មែរ ជាងខ្មែរមួយចំនួនទៀត ដែលមានលុយទិញរថយន្តទំនើប ចាយវាយលុយដូចក្រដាស ប៉ុន្តែមិនមានចិត្ត អាណិតអាសូរជួយផ្តល់លុយកាសតិចតួចរបស់ខ្លួន មកអោយមន្ទីរពេទ្យគន្ធបុប្ផា ដើម្បីបន្តការព្យាបាលកុមារខ្មែររាប់ម៉ឺននាក់ជារៀងរាល់ថ្ងៃសោះ។

News New សូមចូលអបអរសាទរយ៉ាងស្មោះអស់ពីដួងចិត្តចំពោះលោកសាស្ត្រាចារ្យ ដែលត្រូវបានព្រះមហាក្សត្រសព្វព្រះរាជហឬទ័យ ត្រាស់បង្គាប់តែងតាំង និងផ្តល់ ឋាន: ជាទីប្រឹក្សាក្រសួងសុខាភិបាល សក្តិសមទៅនឹងទឹកចិត្តសណ្តោសប្រណីអាណិតអាសូរកុមារខ្មែរពិតៗ របស់លោកសាស្ត្រាចារ្យ ។ ជាងនេះទៅទៀត យើងខ្ញុំក៏សូម គោរពជូនពរជ័យ សិរីមង្គល វិបុលសុខគ្រប់ប្រការជូនចំពោះលោកសាស្ត្រាចារ្យ និងក្រុមគ្រួសារ សូមជួបតែនឹងពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណ: សុខ: ពល:​ កុំបីឃ្លៀងឃ្លាតឡើយ៕

10644806_1733292576905924_5391072166866241574_n12909553_975771322519005_8842787158704060172_o
ប្រធានមន្ទីរពេទ្យគន្ធបុប្ផា ត្រូវព្រះមហាក្សត្រ តែងតាំងជាទីប្រឹក្សាក្រសួងសុខាភិបាល ប្រធានមន្ទីរពេទ្យគន្ធបុប្ផា ត្រូវព្រះមហាក្សត្រ តែងតាំងជាទីប្រឹក្សាក្រសួងសុខាភិបាល Reviewed by Unknown on 2:45:00 AM Rating: 5

No comments:

Powered by Blogger.